• 2022-12-05 11:59:48
  • ព័ត៌មាន

Sterling ចេញ​ពី​កាតា​ទៅ​ស្រុក​អង់គ្លេស ក្រោយ​មាន​ចោរ​គាស់​ផ្ទះ

  • 2022-12-05 11:59:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​កីឡាករ Raheem Sterling បាន​ចាកចេញ​ពី​ប្រទេស​កាតា ទៅ​កាន់​ប្រទេស​អង់គ្លេស​ ក្រោយ​ពី​ឮ​ថា​ចោរ​ប្រដាប់​អាវុធ​គាស់​ផ្ទះ​របស់​ខ្លួន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ BBC។

លោក Gareth Southgate គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន​អនុញ្ញាត​ឱ្យ​កីឡាករ​ក្លឹប Chelsea រូប​នេះ​ទៅ​ផ្ទះ​វិញ ហើយ​នៅ​រង់​ចាំ​មើល​ប៉ុន្មាន​ថ្ងៃ​ទៀត​សិន។

Sterling អវត្តមាន​ក្នុង​ប្រកួត​ប៉ះ​នឹង​ក្រុម​សេណេហ្គាល់ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។ ប្រកួត​បន្ទាប់​របស់​អង់គ្លេស​ គឺ​ប៉ះ​បារាំង​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ សម្រាប់​វគ្គ ៨ក្រុម​ចុង​ក្រោយ​នៃ World Cup។

ចោរ​ប្រដាប់​អាវុធ​មួយ​ក្រុម​បាន​គាស់​ចូល​ផ្ទះ​របស់ Sterling ដោយ​លួច​យក​របស់​មាន​តម្លៃ​មួយ​ចំនួន​រួម​មាន គ្រឿងអលង្ការ និង​នាឡិកា​ដៃ​ជា​ដើម។ យ៉ាងណាមិញ មិនមាន​អំពើ​ហិង្សា​ណា​បាន​ផ្ទុះ​ឡើង​ទេ ខណៈ​ពេល​ត្រូវ​ចោរ​គាស់​ចូល មិនមាន​មនុស្ស​នៅ​ក្នុង​ផ្ទះ​ទេ។ នេះ​បើ​តាម​របាយការណ៍​របស់​ប៉ូលិស។

អ្នកនាំពាក្យ​របស់​ Sterling បាន​លើកឡើង​ថា កីឡាករ​រូប​នេះ​ត្រលប់​ទៅ​អង់គ្លេស​វិញ​ ដោយសារ​តែ​បារម្ភ​ពី​សុវត្ថិភាព​របស់​កូនៗ​របស់​ខ្លួន៕

ប្រភព៖ BBC អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី