/638dcf54b7f92_1670238000_medium.jpg)
- 2022-12-05 11:58:35
- ព័ត៌មាន
មកស្គាល់មុខកីឡាករជប៉ុន ដែលរកគ្រាប់បាល់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ World Cup
- 2022-12-05 11:58:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់មុខកីឡាករជប៉ុន ដែលរកគ្រាប់បាល់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ World Cup
ចន្លោះមិនឃើញ
នៅក្នុងព្រឹត្តិការណ៍ World Cup កីឡាករជប៉ុនដែលរកគ្រាប់បាល់ច្រើនជាងគេគឺ អតីតខ្សែបម្រើ លោក កេស៊ូកិ ហុងដា។
កីឡាករ ក្រោយមកប្រែក្លាយជាអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជារូបនេះ រកបាន ៤គ្រាប់ នៅក្នុងការបង្ហាញខ្លួន ១០ប្រកួតនៅក្នុងព្រឹត្តិការណ៍ World Cup របស់លោក។ លោកធ្លាប់លេងនៅ World Cup ចំនួន ៣ដង ដោយនៅឆ្នាំ២០១០ លោករកបាន ២គ្រាប់ នៅឆ្នាំ២០១៤ ១គ្រាប់ និងឆ្នាំ២០១៨ រកបាន ១គ្រាប់។
លោក ហុងដា ធ្លាប់បង្ហាញខ្លួននៅក្រុមជម្រើសជាតិជប៉ុនឈុតធំចំនួន ៩៨ដង ដោយក្នុងនោះដែរ លោករកបាន ៣៧គ្រាប់។ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជារូបនេះធ្លាប់លេងនៅក្លឹបអឺរ៉ុបមួយចំនួន ដោយក្នុងនោះរួមមានក្លឹបនៅប្រទេសរុស្ស៊ី និងក្លឹប AC Milan របស់អ៊ីតាលី៕