
- 2022-12-05 07:25:53
- បាល់ទាត់
ជម្រើសជាតិប្រេស៊ីលបញ្ជាក់ថា Neymar យប់នេះអាចលេងជាមួយកូរ៉េខាងត្បូងបាន
- 2022-12-05 07:25:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្រើសជាតិប្រេស៊ីលបញ្ជាក់ថា Neymar យប់នេះអាចលេងជាមួយកូរ៉េខាងត្បូងបាន
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិប្រេស៊ីលនឹងត្រូវប្រកួតតទល់ជាមួយជម្រើសជាតិកូរ៉េខាងត្បូងនៅរាត្រីនេះវេលាម៉ោង២:០០នាទីរំលងអាធ្រាត្រក្នុងវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ World Cup។
ខ្សែប្រយុទ្ធ Neymar បានខកខាន២ប្រកួតក្នុងវគ្គសន្សំពិន្ទុរបស់ប្រេស៊ីល ក្រោយមានរបួសកជើងខាងស្ដាំ។ ប៉ុន្តែតាមរយៈសម្ដីលោក Tite ឲ្យដឹងថា យប់នេះកីឡាកររបស់ក្លឹប PSG បានចូលរួមហ្វឹកហាត់ជាមួយក្រុម និងអាចចូលលេងបាននៅយប់នេះ។
ឈ្នះដំណើរកម្សាន្ត ៤យប់-៥ថ្ងៃ ទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីទស្សនាការប្រកួត និងជួបផ្ទាល់ជាមួយលោក SON HEUNG-MIN! ចុច Link នេះ ដើម្បីចូលរួម និងអានការណែនាំបន្ថែម! បញ្ជាក់៖ ថ្ងៃផុតកំណត់ ០២ ធ្នូ ឆ្នាំ ២០២២
ប្រវត្តិជួបគ្នា
ជម្រើសជាតិប្រេស៊ីលនិងកូរ៉េខាងត្បូងមានប្រវត្តិធ្លាប់ប៉ះគ្នាចំនួន៧ ក្នុងនោះប្រេស៊ីលឈ្នះ៦ដង និងចាញ់តែម្ដងគត់កាលពីឆ្នាំ១៩៩៩ដែលជាការប្រកួតមិត្តភាព។ ខាងក្រោមជា៥ប្រកួតចុងក្រោយរវាងប្រទេសទាំងពីរ៖
ប្រវត្តិក្នុង World Cup
ប្រេស៊ីលបានឡើងមកកាន់វគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីបញ្ចប់ចំណាត់ថ្នាក់លេខមួយក្នុងពូល G ឆ្លងកាត់៣ប្រកួតឈ្នះ២ និងចាញ់១ប្រកួត។ ប្រកួតដំបូងពួកគេឈ្នះស៊ែប៊ី ២-០ បន្ទាប់មកឈ្នះស្វីស ១-០ និងទៅចាញ់កាមេរ៉ូន ១-០ នៅប្រកួតចុងក្រោយ។
ចំពោះកូរ៉េខាងត្បូងជាក្រុមឈរចំណាត់ថ្នាក់លេខ២ក្នុងពូល H ឆ្លងកាត់៣ប្រកួតឈ្នះ១ ស្មើ១និងចាញ់១។ ប្រកួតទីមួយពួកគេបានលេងស្មើគ្នាជាមួយអ៊ុយរុយហ្គាយ ០-០ ហើយប្រកួតទីពីរចាញ់ហ្គាណា ៣-២ ប៉ុន្តែប្រកួតចុងក្រោយបានវាយបកយកឈ្នះព័រទុយហ្គាល់ ២-១។
ជម្រើស១១នាក់របស់ក្រុមទាំងពីរ
មតិរបស់អេដមីន ប្រេស៊ីល ២-០ កូរ៉េខាងត្បួង