• 2022-12-05 10:45:12
  • បាល់ទាត់

Lewandowski មិន​ខ្លាច​នឹង​ជួយ​ប៉ូឡូញ​ទេ​ បើ​មាន​ឱកាស​ទៅ​លេង​ World Cup 2026

  • 2022-12-05 10:45:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Robert Lewandowski បាន​និយាយ​ទៅ​កាន់សារព័ត៌មាន​ក្រោយ​ក្រុម​ជម្រើសជាតិ​ប៉ូឡូញ​ធ្លាក់​ចេញ​ពី​ប្រកួត​ World Cup 2022 ប្រទេស​កាតា​ ត្រឹម​វគ្គ​១៦ក្រុម​ បន្ទាប់​ពី​ចាញ់​ក្រុម​ជម្រើសជាតិ​បារាំង​ ១-៣ កាល​ពី​ម្សិលមិញ​ថា​ គេ​មិន​ខ្លាច​នឹង​ចូល​ជួយ​ក្រុម​ប៉ូឡូញ​ទេ​ បើ​មាន​ឱកាស​ទៅ​លេង​ World Cup 2026 ។

ឈ្នះដំណើរកម្សាន្ត ៤យប់-៥ថ្ងៃ ទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីទស្សនាការប្រកួត និងជួបផ្ទាល់ជាមួយលោក SON HEUNG-MIN! ចុច Link នេះ ដើម្បីចូលរួម និងអានការណែនាំបន្ថែម! បញ្ជាក់៖ ថ្ងៃផុតកំណត់ ០២ ធ្នូ ឆ្នាំ ២០២២

Lewandowski បាន​និយាយ​ថា​៖" បើ​និយាយ​រឿង​កាយសម្បទា​ ខ្ញុំ​អត់​ខ្លាច​ទេ​នឹង​ចូល​ជួយ​ក្រុម​លេង​ World Cup 2026។ ប៉ុន្តែ​ក្រុម​ជម្រើសជាតិ​ខ្ញុំ​នេះ​ត្រូវ​រៀបចំ​កែទម្រង់​ឲ្យ​ស្រួល​បួល​។ ឥឡូវ​នេះ​វា​ពិបាក​នឹង​និយាយ​រឿង​ហ្នឹង​ណាស់​ "។

កីឡាករ​នេះ​បន្ត​ថា​៖" បើ​និយាយ​តែ​រឿង​ខ្ញុំ​ ក្នុង​នាម​ជា​កីឡាករ​អាជីព​ ខ្ញុំ​អត់​ខ្លាច​នឹង​ទៅ​លេង​នោះ​ទេ​ តែ​ម៉េច​ក៏​ដោយ​វា​នៅ​មាន​ភាព​មិន​ច្បាស់​លាស់​ច្រើន​ "។

នៅ​ក្នុង​ឆ្នាំ​២០២៦ Lewandowski នឹង​មាន​វ័យ​៣៨ឆ្នាំ​ ខណៈ​កីឡាករ​នេះ​ផ្ដល់​យោបល់​ឲ្យ​ក្រុម​ជម្រើសជាតិ​ប៉ូឡូញ​របស់​ខ្លួន​លេង​ទម្រង់​ប្រយុទ្ធ​ឲ្យ​បាន​ច្រើន​ ជៀសវាង​ទម្រង់​ការពារ​៕

ប្រភព៖ Fotmob

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី