• 2022-12-05 01:52:50
  • បាល់ទាត់

ផ្អើល​ហើយ! ​តោកំណាច​អង់គ្លេស ​ប៉ះ​បារាំង ​វគ្គ​៨​ក្រុម World Cup 2022 ​នេះ​

  • 2022-12-05 01:52:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បារាំង​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ FIFA World Cup 2022 ​នេះ បន្ទាប់​ពី​ពួកគេ​យក​ឈ្នះ​លើ​គូ​ប្រកួត​បាន​ដូច​គ្នា​នៅ​យប់មិញ។

​បារាំង​បាន​យក​ឈ្នះ​លើ​ក្រុម​ប៉ូឡូញ​ក្នុងលទ្ធផល ៣-១ ​ដោយ​ខ្សែ​ប្រយុទ្ធ Kylian Mbappe ​រក​បាន​២​គ្រាប់ ​និង Giroud ​រក​បាន​១​គ្រាប់។ ​ស្រប​ពេល​១​គ្រាប់​របស់​ក្រុម​ប៉ូឡូញ​វិញ​រក​បាន​នៅ​ចុង​ម៉ោង​ទៅ​ហើយ ​ដោយ​ខ្សែ​ប្រយុទ្ធ Robert Lewandowski ​ធ្វើ​បាន​ដោយ​បាល់​ប៉េណាល់ទី។ ​ងាក​ទៅ​ខាង​អង់គ្លេស​វិញ ​ក៏​មិន​ធម្មតា​ដែរ ពោល​គឺ​ពួកគេ​លត់​ក្រុម​សេណេហ្គាល់​បាន​ដល់​ទៅ ​៣-០ ​ឯ​ណោះ។ ​ដោយ​៣​គ្រាប់​នោះ​រក​បាន​ដោយ Henderson , Kane ​និង Saka ​។ ​

​ការ​ទទួល​បាន​ជ័យជម្នះ​ដូច​គ្នា​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ ​ធ្វើ​ឱ្យ​ក្រុម​អង់គ្លេស ​និង​បារាំង ត្រូវ​ឡើង​ទៅ​ប៉ះ​គ្នា​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ FIFA World Cup 2022 ​នេះ​ហើយ។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១១​ខែ​ធ្នូ​ឆ្នាំ​២០២២​ខាង​មុខ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់