![](http://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Sport-News/Local-Sports/Volleyball-League-1/Slamball(2)/638a2366cab69_1669997400_medium.jpg)
- 2022-12-03 00:45:00
- បាល់ទះ
ល្អមើលទៀតហើយ Slamball! ក្រុម ធី ម៉េងហួង ប៉ះ ម៉ាប់ឆ្វេង នៅទួលពង្រ
- 2022-12-03 00:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អមើលទៀតហើយ Slamball! ក្រុម ធី ម៉េងហួង ប៉ះ ម៉ាប់ឆ្វេង នៅទួលពង្រ
ចន្លោះមិនឃើញ
គូជក់ចិត្តបានមកដល់ទៀតហើយក្នុងពានរង្វាន់ Slamball រវាងក្រុមត្រីឆ្លាំងភ្នំពេញ (ធី ម៉េងហួង) ប៉ះ ក្រុមគោព្រៃកណ្ដាល (ម៉ាប់ឆ្វេង) នាល្ងាចម៉ោង៤ នៅតារាង MS GYM។
ការប្រកួតឆ្ពោះទៅដណ្ដើមពានរង្វាន់ Slamball បានឈានដល់សប្ដាហ៍ទី៦ ហើយនៅល្ងាចម៉ោង៤នេះ ដោយការប៉ះគ្នារវាងក្រុមខ្លាំង ត្រីឆ្លាំងភ្នំពេញ និង គោព្រៃកណ្ដាល។ គូនេះច្បាស់ណាស់នឹងមានអ្នកទស្សនាពេញតារាង MS GYM ព្រោះសមាសភាពកីឡាករសុទ្ធតែល្បីឈ្មោះដូចជាខាង ត្រីឆ្លាំងភ្នំពេញ មាន ធី ម៉េងហួង ខុម ហុងទ្រី ខណៈ គោព្រៃកណ្ដាល ក៏មិនអន់ដែររួមមាន ម៉ាប់ឆ្វេង និង លិក ម៉ាទីអូ ជាដើម។
ក្រុមដែលចាញ់នៅវគ្គនេះនឹងត្រូវធ្លាក់ចេញពីកម្មវិធី Slamball ហើយ ដូច្នេះម្នាក់ៗនឹងរៀបចំយុទ្ធសាស្ត្ររៀងៗខ្លួនដើម្បីផ្ដួលដៃគូ។ ច្បាស់ជាកក្រើកតារាង MS GYM ហើយអ្នកមិនស្រូតទៅអាចគ្មានកន្លែងទស្សនា។
ប្រសិនបើប្រិយមិត្តចង់ទស្សនាតាមការឡាយ (Live) នៅម៉ោង៤ល្ងាចនេះអាចចូលទៅកាន់ហ្វេសបុកផេក Sabay News Sport និង Anchor Beer (Cambodia)៕