• 2022-12-02 11:24:42
  • ព័ត៌មាន

មក​ស្គាល់​ក្រុម​អាស៊ី​តែ​មួយ​គត់ ដែល​ធ្លាប់​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ World Cup

  • 2022-12-02 11:24:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អាស៊ី​តែ​មួយ​គត់​ដែល​ធ្លាប់​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ FIFA World Cup គឺ​ ក្រុមជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង។

ឈ្នះដំណើរកម្សាន្ត ៤យប់-៥ថ្ងៃ ទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីទស្សនាការប្រកួត និងជួបផ្ទាល់ជាមួយលោក SON HEUNG-MIN! ចុច Link នេះ ដើម្បីចូលរួម និងអានការណែនាំបន្ថែម! បញ្ជាក់៖ ថ្ងៃផុតកំណត់ ០២ ធ្នូ ឆ្នាំ ២០២២

កូរ៉េ​ខាង​ត្បូង​ឡើង​ដល់​វគ្គ​នេះ​អំឡុង​ពេល​ដែល​ខ្លួន​ធ្វើ​ជា​សហ​ម្ចាស់​ផ្ទះ​ជាមួយ​នឹង​ប្រទេស​ជប៉ុន​កាល​ពី​ឆ្នាំ២០០២។

នៅ​កាល​នោះ​ កូរ៉េ​ខាង​ត្បូង​បន្ទាប់​ពី​វគ្គ​ចែក​ពូល បាន​ឈ្នះ​អ៊ីតាលី ២-១ នៅ​វគ្គ ១៦ក្រុម ហើយ​ឈ្នះ​អេស្ប៉ាញ​ក្នុង​វគ្គ​ប៉េណាល់ទី​កាត់​សេចក្ដី​នៅ​វគ្គ ៨ក្រុម។ យ៉ាងណាមិញ ពេល​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ កូរ៉េ​បាន​ចាញ់​អាល្លឺម៉ង់ ១-០ ហើយ​ពេល​វគ្គ​យក​លេខ ៣ ប្រទេស​អាស៊ី​មួយ​នេះ​បាន​ចាញ់​ទួរគីយ៉េ​ ៣-២។

យ៉ាងណាមិញ ទោះ​ជា​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក៏​ពិត​មែន ការ​ប្រកួត​របស់​ក្រុម​កូរ៉េខាងត្បូង​នៅ​កាល​នោះ​ជា​ការ​ប្រកួត​ប្រកប​ដោយ​ភាព​ចម្រូងចម្រាស​មួយ ដោយសារ​តែ​មាន​ការ​ចោទ​ប្រកាន់​ថា អាជ្ញាកណ្ដាល​បាន​កាន់​ជើង​ក្រុម​ម្ចាស់​ផ្ទះ​កូរ៉េ​ខាង​ត្បូង៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់