• 2022-12-04 02:00:00
  • បាល់ទាត់

យប់​នេះ​គឺ​ជា​លើក​ដំបូង​បំផុត​ដែល​អង់គ្លេស​លេង​ប៉ះ​ជាមួយ​សេណេហ្គាល់

  • 2022-12-04 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​​អង់គ្លេស​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់​នៅ​យប់​នេះ​ម៉ោង​​២:០០ នាទី​រំលង​អាធ្រាត្រ​ក្នុង​វគ្គ​១៦​ក្រុម​​ចុងក្រោយ​​នៃ​ពាន​រង្វាន់ World Cup។

ប្រវត្តិ​ជួប​គ្នា

ឈ្នះដំណើរកម្សាន្ត ៤យប់-៥ថ្ងៃ ទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីទស្សនាការប្រកួត និងជួបផ្ទាល់ជាមួយលោក SON HEUNG-MIN! ចុច Link នេះ ដើម្បីចូលរួម និងអានការណែនាំបន្ថែម! បញ្ជាក់៖ ថ្ងៃផុតកំណត់ ០២ ធ្នូ ឆ្នាំ ២០២២

រាត្រី​នេះ​វា​នឹង​ក្លាយ​ជា​លើក​ដំបូង​បំផុត​ដែល​​តោ​កំណាច​អង់គ្លេស​លេង​ជាមួយ​ក្រុម​​មក​ពី​ទ្វីប​អាហ្រ្វិក​សេណេហ្គាល់។ ពួក​គេ​មិន​ដែល​លេង​ប៉ះ​គ្នា​ឡើង​ចាប់​តាំង​ពី​បង្កើត​ក្រុម​ជម្រើស​ជាតិ​រៀងខ្លួន ដូច្នេះ​យប់​ទោះ​លទ្ធផល​បែប​ណា​ក្ដី វា​នឹង​ក្លាយ​ជា​កំណត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មី​របស់​ក្រុម​ទាំង​ពីរ។

ប្រវត្តិ​ក្នុង​ World Cup

អង់គ្លេស​បាន​ឡើង​មក​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ បន្ទាប់​ពី​បញ្ចប់​ចំណាត់​ថ្នាក់​លេខ​មួយ​ក្នុង​​ពូល B។ ប្រកួត​ដំបូង​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ ពួក​គេ​បាន​លត់​អ៊ីរ៉ង់ ៦-២ រួច​ទៅ​ស្មើ​ជាមួយ​អាមេរិក ០-០ ក្នុង​ប្រកួត​ទី​ពីរ និង​ប្រកួត​ចុងក្រោយ​យក​ឈ្នះ​វែល​ ៣-០។

ចំណែក​ឯ​សេណេហ្គាល់​​​ដណ្ដើម​បាន​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពូល A។ ប្រកួត​ទី​មួយ​ពួក​​គេ​ធ្វើ​បាន​​ល្អ​ទេ ដោយ​ចាញ់​ហុល្លង់ ២-០ ប៉ុន្តែ​រក​បាន​ជ័យជម្នះ​វិញ​នៅ​ប្រកួត​ទី​២​ដោយ​យក​ឈ្នះ​ម្ចាស់​ផ្ទះ​កាតា ៣-១ ហើយ​បន្ត​ឈ្នះ​អេក្វាឌ័រ ២-១​ក្នុង​ប្រកួត​ទី​បី។

ជម្រើស​១១​នាក់​របស់​ក្រុម​ទាំង​ពីរ

  • អង់គ្លេស​៖ Pickford; Trippier, Stones, Maguire, Shaw; Rice, Bellingham; Rashford, Mount, Sterling; Kane.

  • សេណេហ្គាល់៖ Mendy; Sabaly, Koulibaly, Diallo, Jakobs; N Mendy, Ciss, P Gueye; Ndiaye, Dia, I Sarr. ​​​

មតិ​របស់​អេដមីន អង់គ្លេស ២-១ សេណេហ្គាល់

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់