- 2022-12-02 07:45:09
- បាល់ទាត់
វាសនារបស់កូរ៉េខាងត្បូងទៅវគ្គ១៦ក្រុមត្រូវអ៊ុតយប់នេះពេលប៉ះព័រទុយហ្គាល់
- 2022-12-02 07:45:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វាសនារបស់កូរ៉េខាងត្បូងទៅវគ្គ១៦ក្រុមត្រូវអ៊ុតយប់នេះពេលប៉ះព័រទុយហ្គាល់
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិកូរ៉េខាងត្បូងនឹងត្រូវលេងប្រកួតទី៣ក្នុងវគ្គសន្សំពិន្ទុពូល H ទល់នឹងព័រទុយហ្គាល់នៅយប់នេះម៉ោង១០:០០នាទីដើម្បីស្វែងរកឱកាសឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។
ឈ្នះដំណើរកម្សាន្ត ៤យប់-៥ថ្ងៃ ទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីទស្សនាការប្រកួត និងជួបផ្ទាល់ជាមួយលោក SON HEUNG-MIN! ចុច Link នេះ ដើម្បីចូលរួម និងអានការណែនាំបន្ថែម! បញ្ជាក់៖ ថ្ងៃផុតកំណត់ ០២ ធ្នូ ឆ្នាំ ២០២២
ប្រវត្តិជួបគ្នា
ម្ចាស់ពាន Euro ២០១៦ ព័រទុយហ្គាល់ និងម្ចាស់ពាន AFC Asian Cup ២សម័យកូរ៉េខាងត្បូងធ្លាប់ប៉ះគ្នាតែម្ដងគត់។ កាលនោះពួកគេប្រកួតគ្នាក្នុងវគ្គសន្សំពិន្ទុបែបនេះដូចគ្នាក្នុងព្រឹត្តិការណ៍ World Cup ២០០២ ហើយកូរ៉េខាងត្បូងបានយកឈ្នះព័រទុយហ្គាល់ ១-០ ទាត់បញ្ចូលទីដោយ Park Ji sung។
ប្រវត្តិក្នុង World Cup
ព័រទុយហ្គាល់បច្ចុប្បន្នកំពុងឈរកំពូលតារាងពូល H ឆ្លងកាត់២ប្រកួតឈ្នះទាំងអស់។ ប្រកួតដំបូងពួកគេបានយកឈ្នះហ្គាណា ៣-២ បន្ទាប់មកក៏បន្តឈ្នះក្រុមខ្លាំងអ៊ុយរុយហ្គាយ ២-០ ទៀត។ ទោះបីយប់នេះប្រកួតចាញ់ ពួកគេមានកៅអីស្រាប់ក្នុងការឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។
ស្ថានភាពខុសគ្នា កូរ៉េខាងត្បូងប្រកួតទីមួយរបស់ខ្លួនស្មើជាមួយអ៊ុយរុយហ្គាយ ០-០ បន្ទាប់មកទៅចាញ់ហ្គាណា ៣-២ ពេលនេះទើបតែមាន១ពិន្ទុប៉ុណ្ណោះ។ ពួកគេត្រូវការឈ្នះដាច់ខាតលើព័រទុយហ្គាល់ ប៉ុន្តែក៏អ៊ុតការប្រកួតរវាងអ៊ុយរុយហ្គាយនិងហ្គាណាដូចគ្នា។
ជម្រើស១១នាក់របស់ក្រុមទាំងពីរ
កូរ៉េខាងត្បូង៖ Kim (GK) — 15-M.H. Kwon, 19-Y. Kim, 4-M. Kim, 3-J. Kim — 5-Jung, 6-Hwang — 22-Kwon, 25-Jeong, 7-Son — 9-Cho
ព័រទុយហ្គាល់៖ 22-Costa (GK) — 2-Dalot, 24-Antonio Silva, 4-Dias, 5-Guerreiro — 18-Neves — 6-Joao Palinha, 14-Carvalho — 10-Bernardo Silva — 9-Andre Silva, 11-Joao Felix។
មតិរបស់អេដមីន ព័រទុយហ្គាល់ ១-០ កូរ៉េខាងត្បូង