• 2022-12-02 02:14:10
  • បាល់ទាត់

ក្រុម​យក្ស​២​នៅ​អឺរ៉ុប ​បាន​ធ្លាក់​ចេញ​ពី World Cup ​ត្រឹម​វគ្គ​ចែក​ពូល​

  • 2022-12-02 02:14:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​យក្ស​២​នៅ​អឺរ៉ុប​គឺ​បែលហ្សិក ​និង​អាល្លឺម៉ង់​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ FIFA World Cup 2022 ​ទៅ​ហើយ​កាល​ពី​យប់មិញ​នេះ ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។

​អាល្លឺម៉ង់​ដែល​ស្ថិត​នៅ​ពូល​ជាមួយ ជប៉ុន ​អេស្ប៉ាញ ​និង​កូស្ដារីកា​នោះ ​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​ពូល​ប៉ុណ្ណោះ ព្រោះ​ពួកគេ​ចាញ់​ក្រុម​ជប៉ុន ​នៅ​វគ្គ​បើក​ឆាក ​បន្ដ​ស្មើ​អេស្ប៉ាញ ​និង​ចុង​ក្រោយ​ឈ្នះ​កូស្ដារីកា។ ក្នុង​ពូល​នេះ ​ជប៉ុន ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ជា​គេ​ដោយ​អាច​ឈរ​នៅ​លេខ​១​​បាន​ក្រោយ​ឈ្នះ​អេស្ប៉ាញ​នៅ​យប់មិញ ​ស្រប​ពេល​អេស្ប៉ាញ​នេះ​វិញ​នៅ​លេខ​២ ​អាល្លឺម៉ង់​នៅ​លេខ​៣ ​និង​កូស្ដារីកា​នៅ​លេខ​៤។

​ស្រប​ពេល​បែលហ្សិក​វិញ ​ស្ថិត​នៅ​ពូល​ជាមួយ​ក្រុម​ក្រូអាត ម៉ារុក ​និង​កាដាណា។ ​បែលហ្សិក​មក​លេង World Cup ​នៅ​ឆ្នាំ​២០២២​នេះ ​មិន​បាន​ពេញ​ជើង​ល្អ​ដូច​កាល​ឆ្នាំ​២០១៨​នោះ​ទេ។ ជាក់​ស្ដែង​បាន​នៅ​ពូល​ស្រួល​នេះ​ហើយ តែ​ពួកគេ​នៅ​តែ​មិន​អាច​បាន​ឱកាស​ឡើង​វគ្គ​១៦​ក្រុម​បាន​ទៀត។ ដោយ​ប្រកួត​បើក​ឆាក​ឈ្នះ​កាដាណា ​បន្ដ​ចាញ់​ម៉ារុក ​និង​ចុង​ក្រោយ​យប់មិញ​ស្មើ​ក្រូអាត។ ​តាម​លទ្ធផល​នេះ ​បែលហ្សិក​បាន​ត្រឹម​លេខ​៣​ក្នុង​ពូល ខណៈ​ដែល​លេខ​១​នោះ​គឺ​ម៉ារុក ​និង​លេខ​២ ​ក្រូអាត៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់