• 2022-12-02 10:50:57
  • ព័ត៌មាន

មាន​ដឹង​ទេ! ប្រកួត​រវាង​អាល្លឺម៉ង់​ និង​កូស្តារីកា​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​អាជ្ញាកណ្ដាល​នារី​ទាំង ៣រូប​ជា​លើក​ដំបូង

  • 2022-12-02 10:50:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​រវាង​អាល្លឺម៉ង់​ និង​កូស្តារីកា​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ World Cup 2022 ជា​ប្រកួត​ World Cup ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​ព្រឹត្តិការណ៍​នេះ​ ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​អាជ្ញាកណ្ដាល​នារី​ទាំង ៣រូប។

ឈ្នះដំណើរកម្សាន្ត ៤យប់-៥ថ្ងៃ ទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីទស្សនាការប្រកួត និងជួបផ្ទាល់ជាមួយលោក SON HEUNG-MIN! ចុច Link នេះ ដើម្បីចូលរួម និងអានការណែនាំបន្ថែម! បញ្ជាក់៖ ថ្ងៃផុតកំណត់ ០២ ធ្នូ ឆ្នាំ ២០២២

ការ​ប្រកួត​នេះ​ដែរ​ដឹកនាំ​ដោយ អាជ្ញាកណ្ដាល​បារាំង​អ្នកនាង Stéphanie Frappart។ អ្នកនាង​ដឹកនាំ​ការ​ប្រកួត​នេះ​ជាមួយ​នឹង​ជំនួយ​ការ​នារី​ ២រូប​ទៀត​គឺ អ្នកនាង Neuza Back និង Karen Diaz Medina។

ជាមួយ​គ្នា​នេះ​ដែរ អ្នកនាង Frappart បាន​លើកឡើង​ថា៖ «ស្ត្រី​កំពុង​តែ​មាន​តួនាទី​សំខាន់ៗ​កាន់​តែ​ច្រើន​នៅ​ក្នុង​សង្គម និង​វិស័យ​នានា។ នេះ​ជា​សញ្ញាណ​ល្អ​ដែល​ស្ត្រី​មាន​តួនាទី​នៅ​ក្នុង​ប្រកួត World Cup របស់​បុរស»៕

ប្រភព៖ CNN ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់