• 2022-12-01 12:11:34
  • ព័ត៌មាន

ខ្សែ​បម្រើ​អង់គ្លេស៖ អង់គ្លេស​សម​ជា​ក្រុម​ដ៏​គួរ​ឱ្យ​ខ្លាចរអា​មួយ

  • 2022-12-01 12:11:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្រុមជម្រើស​ជាតិ​អង់គ្លេស​កីឡាករ Declan Rice បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា ក្រុមជម្រើស​ជាតិ​អង់គ្លេស​សម​តែ​ជា​ក្រុម​ដ៏​គួរ​ឱ្យ​ខ្លាច​រអា​មួយ។

ឈ្នះដំណើរកម្សាន្ត ៤យប់-៥ថ្ងៃ ទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីទស្សនាការប្រកួត និងជួបផ្ទាល់ជាមួយលោក SON HEUNG-MIN! ចុច Link នេះ ដើម្បីចូលរួម និងអានការណែនាំបន្ថែម! បញ្ជាក់៖ ថ្ងៃផុតកំណត់ ០២ ធ្នូ ឆ្នាំ ២០២២

កីឡាករ​ក្លឹប West Ham មួយ​នេះ​បាន​និយាយ​ថា៖ «បើ​យើង​មើល​ខ្សែ​ប្រយុទ្ធ​របស់​យើង នោះ​យើង​មាន​សុទ្ធ​តែ​ប្រយុទ្ធ​លំដាប់​ពិភពលោក។ កីឡាករ​គ្រប់​ជួរ​ទាំង​អស់​សុទ្ធ​តែ​ធ្លាប់​ឈ្នះ​ពាន​ធំៗ»។

ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ថែម​ថា អង់គ្លេស​មក​លើក​នេះ​មិនមែន​មក​លេង​ត្រឹម​តែ​វគ្គ ១៦ក្រុម​នោះ​ទេ។

អង់គ្លេស​នឹង​ប៉ះ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់​នៅ​វគ្គ ១៦ក្រុម​ចុង​ក្រោយ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​យប់​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ។

កន្លង​មក​អង់គ្លេស​បាន​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ World Cup ឆ្នាំ២០១៨ និង​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ព្រឹត្តិការណ៍ UEFA Euro កាល​ពី​ឆ្នាំ​មុន៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់