• 2022-12-01 12:09:54
  • ព័ត៌មាន

ក្រោយ​បរាជ័យ​ឡើង​វគ្គ​បន្ត គ្រូ​ម៉ិកស៊ីកូ​អស់​កុងត្រា​ជាមួយ​ក្រុម​ជម្រើសជាតិ

  • 2022-12-01 12:09:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ជម្រើស​ជាតិ​ម៉ិកស៊ីកូ​លោក Gerardo Martino បាន​ទម្លាយ​ប្រាប់​អ្នកសារព័ត៌មាន​ថា កុងត្រា​របស់​ខ្លួន​ជាមួយ​នឹង​ម៉ិកស៊ីកូ​បាន​អស់​សុពលភាព ក្រោយ​ពេល​ដែល​កញ្ចែ​បញ្ចប់​ការ​ប្រកួត​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​អារ៉ាប៊ីសាអ៊ូឌីត​បាន​បន្លឺ​ឡើង​។

ឈ្នះដំណើរកម្សាន្ត ៤យប់-៥ថ្ងៃ ទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីទស្សនាការប្រកួត និងជួបផ្ទាល់ជាមួយលោក SON HEUNG-MIN! ចុច Link នេះ ដើម្បីចូលរួម និងអានការណែនាំបន្ថែម! បញ្ជាក់៖ ថ្ងៃផុតកំណត់ ០២ ធ្នូ ឆ្នាំ ២០២២

ម៉ិកស៊ីកូ​បាន​យក​ឈ្នះ​សាអ៊ូឌីតអារ៉ាប​ពិត​មែន ប៉ុន្តែ​ដោយសារ​តែ​គ្រាប់​បាល់​តែ​មួយ​គ្រាប់ បាន​បណ្ដាល​ឱ្យ​ក្រុម​អាមេរិក​ឡាទីន​មួយ​នេះ​ហាល​អាវ​ មិន​បាន​ឡើង​ទៅ​វគ្គ ១៦ក្រុម។

លោក Martino បាន​លើកឡើង​ថា៖ «កុងត្រា​របស់​ខ្ញុំ​បាន​ផុត​សុពលភាព​ នៅ​ពេល​ដែល​កញ្ចែ​ចប់​ការ​ប្រកួត​បាន​ផ្លុំ»។

«ខ្ញុំ​ជា​មនុស្ស​ទទួល​ខុសត្រូវ​នឹង​ភាព​ខឹង​ចិត្ត និង​ខក​ចិត្ត​មួយ​នេះ»។ នេះ​ជា​ការ​បន្ថែម​របស់​លោក។

បុរស​ជនជាតិ​អាហ្សង់ទីន​រូប​នេះ​ឡើង​កាន់​តំណែង​ជា​គ្រូ​ជម្រើសជាតិ​ម៉ិកស៊ីកូ​ចាប់​តាំង​ពី​ឆ្នាំ២០១៩។

ប៉ូឡូញ​បាន​ចាញ់​អាហ្សង់ទីន​ក្នុង​លទ្ធផល ២-០ កាល​ពី​យប់​មិញ។ ក្រុម​ប៉ូឡូញ និង​ក្រុម​ម៉ិកស៊ីកូ​មាន ៤ពិន្ទុ​ស្មើ​គ្នា​ តែ​ប៉ូឡូញ​មាន​គ្រាប់​ស៊ីសង​គ្នា​អស់​ចំនួន ០គ្រាប់ ខណៈ​ម៉ិកស៊ីកូ​នៅ​សល់ -១គ្រាប់៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់