- 2022-12-01 08:41:45
- បាល់ទះ
កីឡាករឆ្នើម យុត រតនៈ៖ ពួកយើងនឹងខំប្រឹងបន្តទៀតដើម្បីអ្នកគាំទ្រខេត្តកំពតយើង
- 2022-12-01 08:41:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករឆ្នើម យុត រតនៈ៖ ពួកយើងនឹងខំប្រឹងបន្តទៀតដើម្បីអ្នកគាំទ្រខេត្តកំពតយើង
ចន្លោះមិនឃើញ
កីឡាករឆ្នើមរបស់ក្រុមបាល់ទះ ត្រីឆ្លាមកំពត ថាពួកគេនឹងខំប្រឹងប្រែងប្រកួតឲ្យបានល្អនៅប្រកួតបន្តបន្ទាប់ទៀតដើម្បីអ្នកគាំទ្ររបស់ខ្លួនពិសេសអ្នកខេត្តកំពតនេះតែម្ដង។
យុត រតនៈ បានឲ្យដឹងក្រោយឈ្នះក្រុមភ្ញៀវ ខ្លាពពកបាត់ដំបង ម្សិលមិញនេះថា ជ័យជម្នះមួយនេះគឺសម្រាប់អ្នកខេត្តកំពតនេះតែម្ដង។ រូបគេសំណូមពរដល់អ្នកខេត្តកំពតជួយគាំទ្របន្ថែមទៀតមិនថាពេលឈ្នះ ឬពេលចាញ់ក៏ដោយ។
កីឡាករឆ្នើមរបស់ត្រីឆ្លាមកំពតខាងលើបន្ថែមទៀតថា តាមរយៈប្រកួតមុនៗគឺធ្វើឲ្យក្រុមមានសមត្ថភាពរីកចម្រើន និងទទួលបានបទពិសោធល្អៗបន្តបន្ទាប់។ កាលពីប្រកួតនៅសៀមរាបគឺមានចន្លោះខ្វះខាតមួយចំនួន ប៉ុន្តែដល់ប្រកួតលើកទី២ នៅកំពតនេះក្រុមបានកែប្រែ និងធ្វើបានល្អឡើងវិញ។
រតនៈ និងក្រុមទាំងមូលបានផ្ដាច់ជ្ញាចិត្តខំប្រឹងប្រែងហ្វឹកហាត់ និងលេងឲ្យរឹតតែបានល្អដើម្បីមុខមាត់ខេត្ត មុខមាត់ក្រុមក៏ដូចជាអ្នកគាំទ្រខ្លួនផងដែរ។
ការប្រកួតដំណើរឆ្ពោះទៅដណ្ដើមពានរង្វាន់ Slamball ដែលជារៀបចំដោយ Sabay និង Anchor នៅសប្ដាហ៍ទី៥ ម្សិលមិញនៅខេត្តកំពតគឺបានបញ្ចប់ទៅហើយ ដោយលទ្ធផលក្រុមម្ចាស់ផ្ទះត្រីឆ្លាមកំពត ឈ្នះលើ ខ្លាពពកបាត់ដំបង ២-០ (សិត)៕