/6387497d89926_1669810500_medium.jpg)
- 2022-11-30 12:16:54
- ព័ត៌មាន
សម្ដេចហ៊ុន សែន នឹងចូលរួមជាកីឡាករមួយរូបនៅកីឡាជាតិឆ្នាំ២០២៤
- 2022-11-30 12:16:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេចហ៊ុន សែន នឹងចូលរួមជាកីឡាករមួយរូបនៅកីឡាជាតិឆ្នាំ២០២៤
ចន្លោះមិនឃើញ
សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមជាកីឡាករអុកចត្រង្គនៅក្នុងកម្មវិធីកីឡាជាតិឆ្នាំ២០២៤។ នេះបើតាមការប្រកាសរបស់លោកនៅក្នុងល្ងាចថ្ងៃពុធនេះ។
ថ្លែងនៅក្នុងកម្មវិធីបិទកីឡាជាតិនៅពេលអម្បាញ់មិញនេះ សម្ដេចបានស្នើឱ្យគណៈកម្មាធិការរៀបចំការប្រកួតចុះឈ្មោះសម្ដេចឱ្យហើយ សម្រាប់វិញ្ញាសាកីឡាលេងអុកខ្មែរមួយនេះ។
សូមជម្រាបផងដែរ កីឡាអុកចត្រង្គជាកីឡាមួយ ក្នុងចំណោមកីឡាដែលសម្ដេចចូលចិត្តលេង។ កន្លងមក សម្ដេចបានបង្ហោះរូបភាពសម្ដេចលេងអុកជាមួយដៃគូរបស់លោក៕