/63871348b6fec_1669796640_medium.jpg)
- 2022-11-30 11:33:11
- បាល់ទាត់
Sergio Busquets នឹងសម្រេចចិត្តចាកចេញ ឬនៅបន្ត Barca នៅខែកុម្ភៈខាងមុខ
- 2022-11-30 11:33:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sergio Busquets នឹងសម្រេចចិត្តចាកចេញ ឬនៅបន្ត Barca នៅខែកុម្ភៈខាងមុខ
ចន្លោះមិនឃើញ
ខ្សែបម្រើ Sergio Busquets នឹងសម្រេចចិត្តចាកចេញ ឬនៅបន្តជាមួយ ក្លឹប Barcelona នៅខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។ បើយោងតាមការចុះផ្សាយរបស់កំពូលអ្នកកាសែត Fabrizio Romano ។
ឈ្នះដំណើរកម្សាន្ត ៤យប់-៥ថ្ងៃ ទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីទស្សនាការប្រកួត និងជួបផ្ទាល់ជាមួយលោក SON HEUNG-MIN! ចុច Link នេះ ដើម្បីចូលរួម និងអានការណែនាំបន្ថែម! បញ្ជាក់៖ ថ្ងៃផុតកំណត់ ០២ ធ្នូ ឆ្នាំ ២០២២
ការលើកឡើងរបស់ Busquets នៅក្នុងថ្ងៃនេះធ្វើឡើង ក្រោយមានសារព័ត៌មានជាច្រើនបានចុះផ្សាយថា គេបានព្រមព្រៀងទៅលេងឲ្យក្លឹប Inter Miami នៅសហរដ្ឋអាមេរិក នៅឆ្នាំ២០២៣ រួចរាល់ហើយ។
ប្រធានក្រុម Barca រូបនេះក៏បានបដិសេធនឹងព័ត៌មានខាងលើដោយថា៖" មិនទេ ខ្ញុំមិនទាន់បានសម្រេចយ៉ាងណាទាំងអស់ វាមានរឿងច្រើនទាក់ទងនឹងរឿងហ្នឹង តែចង់បញ្ជាក់ថា ខ្ញុំអត់ទាន់ចុះកុងត្រាជាមួយនឹងក្លឹបណាទាំងអស់។ ខ្ញុំនឹងសម្រេចចិត្តនៅខែកុម្ភៈ សម្រាប់ឥឡូវនេះគឺមិនទាន់ទេ "។
នៅក្នុងឆ្នាំនេះ Busquets មានវ័យ៣៤ឆ្នាំហើយ ដោយកីឡាករនេះជាកីឡាករបណ្ដុះបណ្ដាលដោយក្លឹប Barcelona តាំងពីឆ្នាំ២០០៥ ដោយចូលលេងតាំងពីក្រុមថ្នាល ផ្លាស់ទៅក្រុមបម្រុង ក៏ដូចជាផ្លាស់ទៅក្រុមឈុតធំ។ កីឡាករនេះនៅមានកុងត្រាជាមួយ Barca រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។
ខណៈនេះ កីឡាករខាងលើកំពុងជួយក្រុមជម្រើសជាតិអេស្ប៉ាញរបស់ខ្លួន ក្នុងការប្រកួត World Cup 2022 ប្រទេសកាតា៕