/6386246633ece_1669735500_medium.jpg)
- 2022-11-30 00:30:00
- បាល់ទះ
អ្នកកំពតចង់ទស្សនា Slamball ផ្ទាល់កុំភ្លេចម៉ោង ៤ល្ងាចនេះនៅតារាង ថ្នល់រទេះភ្លើង
- 2022-11-30 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកកំពតចង់ទស្សនា Slamball ផ្ទាល់កុំភ្លេចម៉ោង ៤ល្ងាចនេះនៅតារាង ថ្នល់រទេះភ្លើង
ចន្លោះមិនឃើញ
ការប្រកួតឆ្ពោះទៅដណ្ដើមពានរង្វាន់ Slamball សប្ដាហ៍ទី៥ បានធ្វើដំណើរដល់ខេត្តកំពតហើយ ខណៈអ្នកគាំទ្រវិស័យបាល់ទះចង់ចូលទស្សនាផ្ទាល់អាចអញ្ជើញទៅតារាង ថ្នល់រទេះភ្លើង ចាប់ពីម៉ោង៤ល្ងាចតទៅ។
សប្ដាហ៍ទី៥ នេះគឺកាន់តែជក់ចិត្តហើយសម្រាប់អ្នកស្នេហាវិស័យបាល់ទះនៅកម្ពុជា ពិសេសម្ចាស់ផ្ទះ ត្រីឆ្លាមកំពត តែម្ដងដែលត្រូវបើកទ្វាស្វាគមន៍ក្រុមមកពីខេត្តបាត់ដំបង ខ្លាពពកបាត់ដំបង។ ដំណើរឆ្ពោះទៅដណ្ដើមពានរង្វាន់ធំ អមដោយប្រាក់រាប់ពាន់ដុល្លារនេះនឹងស្វិតស្វាញ ព្រោះម្ខាងៗសុទ្ធតែស្រេកឃ្លានជ័យជម្នះដូចគ្នា។
រំលឹកដែរថា បាល់ទះពានរង្វាន់ Slamball នេះគឺបង្កើតឡើងដោយក្រុមហ៊ុន Sabay និងក្រុមហ៊ុន Anchor ក្នុងគោលបំណងជួយពង្រីកផ្សព្វផ្សាយវិស័យបាល់ទះ និងលើកស្ទូយវិស័យកីឡាមួយនេះឆ្ពោះទៅកាន់ឧត្ដមភាពបន្ថែមទៀត។ អ្នកចង់ទស្សនាតាមការឡាយអាចចូលទៅកាន់ហ្វេសបុកផេក Sabay News Sport និង Anchor Beer (Cambodia) នៅម៉ោង៤ល្ងាចតទៅ៕