- 2022-11-29 12:17:04
- ព័ត៌មាន
ថ្នាក់ដឹកនាំក្លឹប Juventus នៅសុខៗលាចេញពីតំណែង
- 2022-11-29 12:17:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្នាក់ដឹកនាំក្លឹប Juventus នៅសុខៗលាចេញពីតំណែង
ចន្លោះមិនឃើញ
ថ្នាក់ដឹកនាំក្លឹប Juventus ដែលរាប់បញ្ចូលទាំងលោក Andrea Agnelli ដែលជាប្រធានក្លឹប បានលាលែងពីតំណែងកាលពីថ្ងៃច័ន្ទកន្លងទៅ ខណៈពេលដែលក្លឹបមានទម្រង់លេងមិនសូវល្អនៅក្នុងឆ្នាំ២០២២នេះ។
ឈ្នះដំណើរកម្សាន្ត ៤យប់-៥ថ្ងៃ ទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីទស្សនាការប្រកួត និងជួបផ្ទាល់ជាមួយលោក SON HEUNG-MIN! ចុច Link នេះ ដើម្បីចូលរួម និងអានការណែនាំបន្ថែម! បញ្ជាក់៖ ថ្ងៃផុតកំណត់ ០២ ធ្នូ ឆ្នាំ ២០២២
ក្លឹប Juventus នៅក្នុងរដូវកាលឆ្នាំ២០២១/២២នេះដែរបានបញ្ចប់ទៅជាមួយនឹងចំណាត់ថ្នាក់លេខ ៤ ដែលបណ្ដាលឱ្យខាតលុយប្រមាណ ២៦០លានដុល្លារអាមេរិក។ ចំណែកនៅក្នុងរដូវកាលនេះវិញ ក្លឹបកំពុងតែជាប់ចំណាត់ថ្នាក់លេខ ៣។
ទោះជាយ៉ាងនេះក្ដី រឿងលទ្ធផល ឬ ទម្រង់លេងអាចមិនមែនជារឿងធំទាក់ទិននឹងរឿងលាលែងចេញពីតំណែងនេះទេ។
សារព័ត៌មាន BBC បានចុះផ្សាយថា ខាងក្លឹប Juventus បានសហការជាមួយប៉ូលិសក្នុងការស៊ើបអង្កេតករណីពាក់ព័ន្ធនឹងរឿងភាពមិនប្រក្រតីទាក់ទិននឹងរឿងទិញដូរកីឡាករ។
បន្ថែមពីនេះទៅទៀត ក្លឹប Juventus ត្រូវបានជាប់ឈ្មោះនៅក្នុងប្រព័ន្ធលក់ដូរភាគហ៊ុនអ៊ីតាលីថាជា ក្លឹបមានបញ្ហាផ្នែកគណនេយ្យភាព ដោយកន្លងមកមានការចោទប្រកាន់ថា ថ្នាក់ដឹកនាំក្លឹបនេះធ្វើការក្លែងបន្លំវិក្កយបត្រ និងការទូទាត់នានា ដើម្បីបោកប្រាស់ក្រុមអ្នកវិនិយោគ៕