- 2022-11-24 11:40:09
- បាល់ទាត់
Gavi ក្នុងចំណោមកីឡាករ រកបានគ្រាប់បាល់ដំបូងក្នុងវ័យក្មេងបំផុត ក្នុងប្រវត្តិសាស្ត្រ World Cup
- 2022-11-24 11:40:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Gavi ក្នុងចំណោមកីឡាករ រកបានគ្រាប់បាល់ដំបូងក្នុងវ័យក្មេងបំផុត ក្នុងប្រវត្តិសាស្ត្រ World Cup
ចន្លោះមិនឃើញ
ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Gavi បានស្ថិតក្នុងចំណោមកីឡាករ ដែលរកបានគ្រាប់បាល់ដំបូងក្នុងវ័យក្មេងបំផុត ក្នុងប្រវត្តិសាស្ត្រ World Cup ។
កាលពីម្សិលមិញនេះ កីឡាកររូបនេះបានចូលរួមជួយស៊ុតចូល១គ្រាប់ឲ្យ ក្រុមជម្រើសជាតិអេស្ប៉ាញ យកឈ្នះលើក្រុមជម្រើសជាតិកូស្ដារីកា នូវលទ្ធផល ៧-០ ក្នុងវគ្គ Group Stage ប្រកួត World Cup 2022 ប្រទេសកាតា។
បើតាម Transfermarkt ការស៊ុតចូល១គ្រាប់នេះបានធ្វើឲ្យ Gavi ទទួលបានកំណត់ត្រាថ្មីគឺ ជាក្លាយ កីឡាករ ដែលរកបានគ្រាប់បាល់ដំបូងក្នុងវ័យក្មេងបំផុតលំដាប់ទី៣ ក្នុងប្រវត្តិសាស្ត្រ World Cup ដោយស៊ុតចូលដំបូងនៅវ័យ ១៨ឆ្នាំ ១១០ថ្ងៃ។
កីឡាករ ដែលរកបានគ្រាប់បាល់ដំបូងក្នុងវ័យក្មេងបំផុត ក្នុងប្រវត្តិសាស្ត្រ World Cup គឺ Pele ក្នុងវ័យ ១៧ឆ្នាំ ២៤៩ថ្ងៃ ក្នុង World Cup កាលឆ្នាំ១៩៥៨ បន្ទាប់មកគឺ Manuel Rosas ក្នុងវ័យ ១៨ឆ្នាំ ៩០ថ្ងៃ ក្នុងប្រកួត World Cup ឆ្នាំ១៩៣០ រីឯបន្ទាប់មកគឺ Gavi នេះឯង៕