• 2022-11-24 04:43:41
  • ព័ត៌មាន

ក្រោយផ្ដួលអាល្លឺម៉ង់ គ្រូបង្វឹកថា៖ "ជប៉ុនមិនត្រឹមជាក្រុមជើងខ្លាំងអាស៊ីទេ តែពេលនេះជាក្រុមកម្រិតពិភពលោក"

  • 2022-11-24 04:43:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ជប៉ុនពេលនេះបានឈាន ទៅដល់កម្រិតពិភពលោក ពួកគេ (អាល្លឺម៉ង់) មានអ្នកចាំទីដ៏អស្ចារ្យ ប៉ុន្តែជប៉ុនមានកីឡាករដ៏ឆ្លាតវៃ"។ នេះគឺជាសម្ដីរបស់លោក Hajime Moriyasu ជាគ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន។

ការប្រកួត World Cup កាលពីយប់មិញគឺជាប្រកួតទីពីរហើយដែលធ្វើឲ្យពិភពបាល់ទាត់មានការភ្ញាក់ផ្អើលបន្ទាប់ពី អារ៉ាប៊ី សាអូឌីត បានយកឈ្នះអាហ្សង់ទីន កាលពីប៉ុន្មានថ្ងៃមុន ហើយពេលនេះជប៉ុនក្លាយជាក្រុមអាស៊ីមួយទៀតដែលផ្ដួលជើងខ្លាំងអាល្លឺម៉ង់។

នេះជាលើកដំបូងផងដែរ គិតចាប់ពីឆ្នាំ ១៩៩៤ មកដែលអាល្លឺម៉ង់ចាញ់ការប្រកួតដែលខ្លួនស៊ុតចូល ១គ្រាប់មុន ក្នុងនោះកំណត់ត្រាអាក្រក់មួយទៀតគឺអាល្លឺម៉ង់ បានចាញ់លើកដំបូងក្រោយនាំមុខក្នុងវគ្គទីមួយ គិតចាប់ពីឆ្នាំ ១៩៧៨មក។

លទ្ធផលទាំងអស់កាលពីម្សិលមិញ៖ អាល្លឺម៉ង់ចាញ់ជប៉ុន ១-២, ប៊ែលហ្សិក ១-០ កាណាដា, ម៉ារ៉ុក ០-០ ក្រូអាត, អេស្ប៉ាញ ៧-០ កូស្តារីកា៕

មតិយោបល់