• 2022-11-23 06:23:02
  • ព័ត៌មាន

ស្ដេចអារ៉ាប៊ី ឲ្យពលរដ្ឋឈប់សម្រាកមួយប្រទេស​ ក្រោយជម្រើសជាតិយកឈ្នះអាហ្សង់ទីនផ្អើលពិភពលោក

  • 2022-11-23 06:23:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីត King Salman បានកំណត់យកថ្ងៃនេះ ជាថ្ងៃបុណ្យជាតិ និងរាជានុញ្ញាតឲ្យប្រជាជន​​​​​អារាប៊ីសាអូឌីត ទូទាំងប្រទេសឈប់សម្រាកទូទាំងប្រទេសដើម្បីអបអរជ័យជម្នះរបស់ក្រុមជម្រើសជាតិអារ៉ាប៊ី សាអូឌីត យកឈ្នះជាប្រវត្តិសាស្ត្រលើអាហ្សង់ទីន ២​ ទល់​នឹង​ ១​ កាលពីយប់មិញ​។

កំណត់ត្រាមិនដែលចាញ់ជាង ៣០ប្រកួតរបស់អាហ្សង់ទីនត្រូវបានបញ្ចប់បើទោះបីជា Lionel Messi បានស៊ុតបញ្ចូលទីអាហ្សង់ទីននាំមុខមុនពីការស៊ុតបាល់ប៉េណាល់ទីក៏ដោយ​។ ​គ្រាប់បាល់ស៊ុតបញ្ចូលទីចំនួន ២គ្រាប់របស់អារ៉ាប៊ីសាអូឌីត កើតឡើងត្រឹម ៦នាទីប៉ុណ្ណោះនៅដើមតង់ទីពីរ ធ្វើឲ្យផ្លាស់ប្តូរការប្រកួតទាំងស្រុង​។

ជាប់ចំណាត់ថ្នាក់ទី ៥១ នៅលើពិភពលោក អារ៉ាប៊ីសាអូឌីតធ្លាប់ឈ្នះការប្រកួត World Cup ចំនួន ៣ ប៉ុណ្ណោះក្នុងនោះ ដោយមានតែមួយដងគត់ដែលពួកគេបានឈានទៅវគ្គបន្តគឺនៅឆ្នាំ ១៩៩៤។ អាហ្សង់ទីន ឈរនៅចំណាត់ថ្នាក់លេខ៣ លើពិភពលោក ឡើងមក World Cup ជាប់ជាមួយកំណត់ត្រា៣៦ប្រកួតមិនចាញ់សោះ និងត្រូវគេព្យាករណ៍ថាជាក្រុមឈ្នះពាន។

លទ្ធផលគូផ្សេងទៀត៖ អូស្ត្រាលីចាញ់បារាំង ១-៤, ម៉ិកស៊ិកស្មើ ០-០ ប៉ូឡូញ ខណៈដាណឺម៉ាក ០-០ ជាមួយក្រុមទុយណេស៊ី៕

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី