/637db38944106_1669182300_medium.jpg)
- 2022-11-23 05:53:11
- បាល់ទះ
Slamball ល្ងាចនេះដឹងតែលទ្ធផលតានតឹងហើយ ក្រុមយន់ ប៉ះ ម៉ាប់ឆ្វេង
- 2022-11-23 05:53:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Slamball ល្ងាចនេះដឹងតែលទ្ធផលតានតឹងហើយ ក្រុមយន់ ប៉ះ ម៉ាប់ឆ្វេង
ចន្លោះមិនឃើញ
ការប្រកួតបាល់ទះ ៤ស្មើ Slamball ឈានដល់សប្ដាហ៍ទី៤ ហើយនៅល្ងាចនេះ ខណៈក្រុមខ្លាំងប៉ះក្រុមខ្លាំង គោព្រៃកណ្ដាល ស្វាមគមនភ្លៀវ ពង្រូលកំពង់ស្ពឺ ម៉ោង៤ នៅតារាងបាល់ទះ ម្លប់ត្នោតជ្រៃលាស់ ខេត្តកណ្ដាល។
បន្ទាប់ពីទទួលបានជោគជ័យជាខ្លាំងនៅសប្ដាហ៍ទី៣ ក្នុងខេត្តសៀមរាប អ្នកគាំទ្រវិស័យបាល់ទះ និងគាំទ្រក្រុមរបស់ខ្លួនគឺមានការទន្ទឹងរង់ចាំការប្រកួតសប្ដាហ៍ទី៤ ព្រោះមានសមាសភាពកីឡាករល្អៗជាច្រើនត្រូវប៉ះគ្នា។
ជឿជាក់ថាល្ងាចម៉ោង៤នេះលទ្ធផលច្បាស់ជាតានតឹង និងចំណាយពេលយូរទម្រាំរកក្រុមឈ្នះបាន ដូចដឹងស្រាប់ហើយថា ផ្លែសេវា និងការម៉ាត់ផ្ដាច់របស់ក្រុម ពង្រូលកំពង់ស្ពឺ ពិសេសកីឡាករ ទុយ កុលស ហៅ យន់ នេះមិនធម្មតានោះទេ។
យ៉ាងណាខាងម្ចាស់ផ្ទះ គោព្រៃកណ្ដាល ក៏មិនធម្មតាដែរ ពោលមាន ម៉ាប់ឆ្វេង ដែលជាកីឡាករចាស់វស្សា មានផ្លែសេវាលឿន និងបញ្ជារបានដូចចិត្តផងដែរ ដូច្នេះមានតែរង់ចាំទស្សនាការប្រកួតជាក់ស្ដែងនៅម៉ោង ៤ នោះទេ។
សម្រាប់អ្នកចង់ទស្សនាផ្ទាល់អាចអញ្ចើញទៅកាន់តារាងបាល់ទះ ម្លប់ត្នោតជ្រៃលាស់ ខេត្តកណ្ដាល ឬអាចទស្សនាការផ្សាយផ្ទាល់លើផេក Sabay News Sport និង Anchor Beer (Cambodia)៕