/637c9d905b56d_1669111140_medium.jpg)
- 2022-11-22 14:06:07
- បាល់ទាត់
Asensio មិនដែលចង់ទៅលេងឲ្យ Barca ទេ
- 2022-11-22 14:06:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Asensio មិនដែលចង់ទៅលេងឲ្យ Barca ទេ
ចន្លោះមិនឃើញ
ខ្សែបម្រើ Marco Asensio បានច្រានចោលពាក្យចចាមអារ៉ាមដែលថា ខ្លួនចង់ទៅលេងឲ្យក្លឹប Barcelona។
ឆ្លើយតបទៅនឹងសារព័ត៌មានអេស្ប៉ាញមួយ ហើយចុះផ្សាយបន្តដោយអ្នកកាសែតល្បីឈ្មោះ Fabrizio Romano កីឡាករ Asensio បាននិយាយថា៖ "ខ្ញុំមិនដែលចង់ទៅលេងឲ្យ Barcelona នោះទេ។ ខ្ញុំកំពុងសប្បាយចិត្តលេងឲ្យ Real Madrid ក៏ប៉ុន្តែមានរឿងអីផ្លាស់ប្ដូរនាពេលអនាគត គឺជារឿងមួយផ្សេងទៀត។ តែខ្ញុំចង់បញ្ជាក់ថា ពាក្យដែលថាខ្ញុំចង់ទៅ Barcelona គឺជារឿងមិនពិត"។
កាលពីទីផ្សារដោះដូរកីឡាករកន្លងទៅ មានពាក្យចចាមអារ៉ាមមួយចំនួនបានបញ្ជាក់ថាខ្សែបម្រើ Asensio ចង់ផ្ទេរពី Real Madrid ទៅក្លឹបអ្នកមានបុណ្យ Barca៕