- 2022-11-21 06:36:39
- ព័ត៌មាន
World Cup ១៩៨៦៖ World Cup ដែល Maradona ប្រើក្បាច់ "បាតដៃព្រះ" ជួយអាហ្សង់ទីនលើកពាន
- 2022-11-21 06:36:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
World Cup ១៩៨៦៖ World Cup ដែល Maradona ប្រើក្បាច់ "បាតដៃព្រះ" ជួយអាហ្សង់ទីនលើកពាន
ចន្លោះមិនឃើញ
ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ១៩៨៦ គឺជាការប្រកួតបាល់ទាត់ពិភពលោកលើកទី ១៣ ដែលលេងនៅប្រទេសម៉ិកស៊ិកពីថ្ងៃទី ៣១ ឧសភា ដល់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ១៩៨៦។ ដើមឡើយកូឡុំប៊ីត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះដោយ FIFA ប៉ុន្តែដោយសារតែហេតុផលសេដ្ឋកិច្ច មិនអាចរៀបចំបាន ប្រទេសនេះបានលាលែងពីតំណែងនៅឆ្នាំ ១៩៨២។ ម៉ិកស៊ិកត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះថ្មីនៅខែឧសភា ឆ្នាំ ១៩៨៣ ហើយបានក្លាយជាប្រទេសដំបូងគេដែលធ្វើម្ចាស់ផ្ទះ World Cup ច្រើនជាងម្តង។
World Cup នេះឈ្នះដោយអាហ្សង់ទីន ជាពានរង្វាន់ទីពីររបស់ពួកគេបន្ទាប់ពីឈ្នះនៅឆ្នាំ ១៩៧៨។ អាហ្សង់ទីន ដឹកនាំដោយកីឡាករ Diego Maradona អាយុ ២៥ឆ្នាំដែលបានដើរតួយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់ក្រុម ពិសេសការស៊ុតបាល់បញ្ចូលទី "Hand of God" ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រជាមួយ ប្រទេសអង់គ្លេស។ អ្នកចូលរួមសរុបគឺ ២៣៩៤០៣១នាក់ ស្របពេលប្រទេសកាណាដា ដាណឺម៉ាក និងអ៊ីរ៉ាក់ បានបង្ហាញខ្លួនជាលើកដំបូងនៅជុំចុងក្រោយ។
ទីក្រុងដែលរៀបចំ និងកីឡដ្ឋាន
ទីក្រុងចំនួន ១១ ត្រូវបានរៀបចំការប្រកួត Azteca ក្នុងទីក្រុងម៉ិកស៊ិក ដែលជាកីឡដ្ឋានធំជាងគេ បានរៀបចំការប្រកួតចំនួន ៩ ដង (រួមទាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រ) ច្រើនជាងកីឡដ្ឋានផ្សេងទៀតដែលបានប្រើ។ ទីក្រុងម៉ិកស៊ិកធ្វើជាម្ចាស់ផ្ទះការប្រកួតសរុបចំនួន ១៣; កីឡដ្ឋាន Olimpico Universitario បានរៀបចំការប្រកួតចំនួន ៤។ Guadalajara ដែលជាទីក្រុងធំទីពីររបស់ម៉ិកស៊ិកធ្វើជាម្ចាស់ផ្ទះការប្រកួតសរុបចំនួន ១០ កីឡដ្ឋាន Jalisco ធ្វើជាម្ចាស់ផ្ទះ ៧ ប្រកួត កីឡដ្ឋាន Tres de Marzo នៅ Zapopan ធ្វើជាម្ចាស់ផ្ទះ ៣ប្រកួត Monterrey ធ្វើជាម្ចាស់ផ្ទះ ៨ ប្រកួត កីឡដ្ឋាន Tecnologico និងកីឡដ្ឋាន Universitario នៅ San Nicolas de los Garza ធ្វើជាម្ចាស់ផ្ទះ ៤ ប្រកួត ហើយកីឡដ្ឋាន Cuauhtémoc ក្នុងទីក្រុង Puebla បានរៀបចំការប្រកួតចំនួន ៥។
ក្រុមដែលចូលរួម
ការប្រកួតជម្រុះទាំង ២៤ ក្រុមត្រូវបានបែងចែកជាបួនពូលដែលបានបង្កើតមូលដ្ឋាននៃការចាប់ឆ្នោតសម្រាប់វគ្គចែកពូល។ ក្រុមដែលចូលរួមមានដូចជា៖ ម៉ិកស៊ិក (ម្ចាស់ផ្ទះ) អ៊ីតាលី អាល្លឺម៉ង់ខាងលិច ប៉ូឡូញ បារាំង ប្រេស៊ីល អង់គ្លេស សហភាពសូវៀត អេស្ប៉ាញ អាហ្សង់ទីន ប៉ារ៉ាហ្គាយ អ៊ុយរូហ្គាយ កាណាដា ដាណឺម៉ាក អាល់ហ្សេរី ម៉ារ៉ុក អ៊ីរ៉ាក់ កូរ៉េខាងត្បូង បែលហ្សិក ប៊ុលហ្គារី ហុងគ្រី អ័រឡង់ខាងជើង ព័រទុយហ្គាល់ និងស្កុតឡេន។
វគ្គផ្ដាច់ព្រ័ត្រ
អាហ្សង់ទីន បានប៉ះជាមួយអាល្លឺម៉ង់ខាងលិចនៅវគ្គផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋាន Azteca ដែលជាលើកទីពីរ កីឡដ្ឋានដ៏ធំនេះធ្វើជាម្ចាស់ផ្ទះវគ្គផ្ដាច់ព្រ័ត្រ World Cup (លើកដំបូងក្នុងឆ្នាំ ១៩៧០)។ Jose Brown បានជួយអាហ្សង់ទីនរកបាន ១គ្រាប់នៅពាក់កណ្តាលវគ្គទីមួយ ហើយ Jorge Valdano រកបានមួយគ្រាប់ទី ២ នៅនាទីទី ៥៥ ឲ្យអាហ្សង់ទីន។
អាហ្សង់ទីនដែលសង្ឃឹមខ្ពស់សម្រាប់ជ័យជម្នះបែរជាភ្លាត់ឲ្យអាល្លឺម៉ង់តាមស្មើបានវិញ រកបានដោយ Karl-Heinz Rummenigge នៅនាទីទី ៧៤ ហើយ ៦ នាទីក្រោយមក Rudi Völler បានវាយបកតាមស្មើ។ យ៉ាងណានៅសល់រយៈពេល ៧នាទីមុនចប់ការប្រកួត Maradona បានបង្កើតឱកាសឱ្យ Jorge Burruchaga ស៊ុតគ្រាប់ជ័យជម្នះឱ្យអាហ្សង់ទីន។ ៨ឆ្នាំក្រោយពីជ័យជម្នះក្នុងទឹកដីរបស់ខ្លួន អាហ្សង់ទីនបានឈ្នះជើងឯកពិភពលោក ម្ដងទៀត ហើយមនុស្ស ៣០លាននាក់ក្នុងប្រទេសអាហ្សង់ទីនបានអបអរនៅតាមផ្លូវ។
កីឡាករលេចធ្លោ
Diego Armando Maradona គឺជាកីឡាករដែលលេចធ្លោជាងគេសម្រាប់ World Cup លើកនេះ។ កើតនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ១៩៦០ លោកគឺជាកីឡាករបាល់ទាត់អាជីពអាហ្សង់ទីន និងជាអ្នកចាត់ការទូទៅ។ Maradona ត្រូវចាត់ទុកយ៉ាងទូលំទូលាយថាជាកីឡាករដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រកីឡា ស្ថិតក្នុងចំណោមអ្នកឈ្នះពានរង្វាន់ FIFA Player of the 20th Century Award។ Maradona ទទួលបានរហស្សនាមថា El Pibe de Oro "The Golden Boy" ដែលជាឈ្មោះរហស្សនាមរបស់គាត់ពេញមួយអាជីព៕