• 2022-11-21 04:31:38
  • បាល់ទះ

គ្រូ​ក្រុម​ដំរីសៀមរាប៖​ ត្រីឆ្លាមកំពត​ស្ទើរ​ចាប់​សេវា​ ស្ទើរ​បាំង​ សូម​ប្អូន​ៗ​ខំប្រឹង​បន្ត​ទៀត​

  • 2022-11-21 04:31:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្រុម​បាល់ទះ​ ដំរីសៀមរាប​ បាន​ផ្ដាំផ្ញើ​ និង​លើក​ទឹកចិត្ត​ឲ្យ​យុវជន​ក្រុម​ត្រីឆ្លាមកំពត​ បន្ត​ខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​ភាព​ជោគជ័យ​ រីកចម្រើន​សមត្ថភាព​ជាង​នេះ​ព្រោះ​មាន​កីឡាករ​វ័យក្មេង​សំបូរ​ទេពកោសល្យ។​

លោក​ ឡេង​ ប្រុស​

លោក​ ឡេង​ ប្រុស​ បាន​ឲ្យ​ដឹង​ក្រោយ​បញ្ចប់​ការ​ប្រកួត​ Slamball​ ថា​ សម្រាប់​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៩​ កន្លង​ទៅ​នេះ​គឺ​កូន​ក្រុម​ធ្វើ​បាន​ល្អ​ទាំង​អស់​ មិន​ថា​ផ្នែក​ស្មាត់​ ការពារ​ និង​ផ្នែក​លើក​បាល់នោះ​ឡើយ។​

ក្រុមដំរីសៀមរាប ប៉ះ ត្រីឆ្លាមកំពត

គ្រូ​របស់​ក្រុម​សៀមរាប​ខាង​លើ​យល់​ឃើញ​ថា​ ត្រីឆ្លាមកំពត​នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន​ ដូច​ជា​ស្ទើរ​ចាប់​សេវា​ ស្ទើរ​ធ្វើ​រនាំង​ និង​ការផ្ដាច់​ជា​ដើម។​ យ៉ាងណា​លោក​ក៏​ផ្ដាំផ្ញើ​ដល់​ក្រុម​ខាង​កំពត​នេះ​ឲ្យ​បន្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ ស្វែង​រក​បទ​ពិសោធ​ពី​រៀមច្បង​ ព្រោះ​ម្នាក់​ៗ​មាន​ទេពកោសល្យ​ហើយ​ដូច្នេះ​បើ​បំពេញ​ចំណុច​ទាំង​នេះ​បាន​នឹង​ទទួល​ជោគជ័យ​លើ​ផ្នែក​បាល់ទះ​នេះ។​

ក្រុមដំរីសៀមរាប

បញ្ជាក់​ដែរ​ថា​ ពាន​រង្វាន់​បាល់ទះ​ ៤ស្មើ​ Slamball​ នេះ​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ Sabay​ និង​ក្រុមហ៊ុន​ Anchor។​ ចំពោះ​ការ​ប្រកួត​សប្ដាហ៍​ទី៣​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៩​ ខែ​វិច្ឆិកា​ ២០២២​ នៅ​ខេត្ត​សៀមរាប​ នេះ​គឺ​ក្រុម​ដំរីសៀមរាប​ យក​ឈ្នះ​ ក្រុម​ត្រីឆ្លាមកំពត​ ដោយ​លទ្ធផល​ ២-០៕​

ក្រុមត្រីឆ្លាមកំពត

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់