• 2022-11-18 16:43:59
  • បាល់ទះ

សួ ​សុផាណេត៖​ ទំនួល​ខុសត្រូវ​ ស្មារតី​ជា​ក្រុម​នាំ​ឲ្យ​ឈ្នះ​ម្ចាស់ផ្ទះ​បាត់ដំបង​ ២-០​

  • 2022-11-18 16:43:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ សួ​ សុផាណេត​ ប្រធាន​ក្រុម​បាល់ទះ​ មាន់ជល់​កំពង់ចាម​ ថា​ការ​យក​ឈ្នះ​ម្ចាស់ផ្ទះ​បាត់ដំបង​ ដាច់​ ២-០​ ក្នុង​ពាន​រង្វាន់​ Slamball​ នេះ​ដោយ​សារ​ម្នាក់ៗ​មាន​ទំនួលខុសត្រូវ​ និង​លេងស្មារតី​ជា​ក្រុម​។​

ទិដ្ឋភាពប្រកួត

សួ​ សុផាណេត​ បាន​ឲ្យ​ដឹង​ក្រោយ​បញ្ចប់​ការ​ប្រកួត​នៅ​ខេត្ត​បាត់ដំបង​ថា​ រូប​គេ​ពិត​ជា​ត្រេកអរ​ជា​មួយ​និង​លទ្ធផល​ ២-០​ នេះ​ខ្លាំង​ណាស់។​ កីឡាករ​ម្នាក់ៗ​គឺ​លេង​បាន​ល្អ​តែ​ម្ដង​ ពោល​លេង​តាម​តំណែង​រៀង​ខ្លួន​ និង​ស្មារតី​ជា​ក្រុម​ លេង​ដោយ​ទំនួល​ខុសត្រូវ។​

ទិដ្ឋភាពប្រកួត

ប្រធាន​ក្រុម​មាន់ជល់​កំពង់ចាម​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ កីឡាករ​លេង​តាម​ទម្រង់​របស់​ខ្លួន​បាន​ល្អ​មិន​ថា​ស្មាត់​ មិន​ថា​អ្នក​លើក​បាល់​នោះ​ទេ​ គឺ​ម្នាក់ៗ​បំពេញតួនាទីល្អ​ និង​សហការ​គ្នា​ដោយ​មិន​ធ្វេសប្រហែស។​

ក្រុមមាន់ជល់កំពង់ចាម (ក្រហម)

រំលឹក​ដែរ​ថា​ ការ​ប្រកួត​សប្ដាហ៍​ទី២​ នៅ​ក្នុង​ខេត្ត​បាត់ដំបង​នៃ​ពាន​រង្វាន់​បាល់ទះ​ Slamball​ ដែលបង្កើត​ឡើង​ដោយ​ក្រុម​ហ៊ុន​ Sabay និង​ក្រុម​ហ៊ុន​ Anchor កាល​ពី​ថ្ងៃ​ទី១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ គឺ​ក្រុម​ភ្ញៀវ​ មាន់ជល់​កំពង់ចាម​ បាន​យក​ឈ្នះ​ក្រុម​ ខ្លាពពក​បាត់ដំបង​ ២-០​ សិត៕

ក្រុមមាន់ជល់កំពង់ចាម

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់