• 2022-11-17 11:59:52
  • ព័ត៌មាន

តាម​ពិត​បទសម្ភាសន៍​របស់ Ronaldo នៅ​មាន​ភាគ២ទៀត ដែល​មិន​ទាន់​ចេញ​ផ្សាយ​នៅ​ឡើយ

  • 2022-11-17 11:59:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​សប្ដាហ៍​នេះ​ ប្រិយមិត្ត​អ្នក​គាំទ្រ​វិស័យ​បាល់ទាត់​ ជាពិសេស​អ្នក​តាម​ដាន​ក្លឹប Manchester Untied និង​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ក្រោយ​ពេល​ដែល​ Ronaldo ចេញ​មុខ​វាយប្រហារ​ក្លឹប​១០០ៗតែ​ម្ដង។

តាម​ពិត​ទៅ​ បើ​តាម​ព័ត៌មាន​ដែល Sabay ទទួល​បាន កិច្ចសម្ភាសន៍​ថ្ងៃ​មុន​នោះ​គឺ​ចេញ​តែ​មួយ​ភាគ​ទេ ពោល​គឺ​នៅ​សល់​ ១ភាគ​ទៀត។

ភាគទី២ នឹង​ចេញ​ផ្សាយ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឯង ដោយ​ផ្សាយ​នៅ​ម៉ោង ៨យប់ ម៉ោង​ប្រទេស​អង់គ្លេស ដែល​ត្រូវ​នឹង​ម៉ោង ៣ទៀប​ភ្លឺ​នៅ​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal។

កាល​ពី​ភាគ​ទី១ Ronaldo បាន​សម្ដែង​ក្ដី​មិន​សប្បាយ​ចិត្ត​នឹង​ថ្នាក់ដឹកនាំ​ក្លឹប Manchester United ហើយ​ថែម​ទាំង​អះអាង​ថា ខ្លួន​ត្រូវ​បាន​គេ​ក្បត់​ទៀត​ផង​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់