/6375e8420541d_1668671520_medium.jpg)
- 2022-11-17 10:54:04
- បាល់ទាត់
Ronaldoថា កីឡាករក្មេងៗ Man Utd គ្មានផ្លូវឈរនៅកម្រិតកំពូលបានយូរដូចជំនាន់គេនោះទេ
- 2022-11-17 10:54:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldoថា កីឡាករក្មេងៗ Man Utd គ្មានផ្លូវឈរនៅកម្រិតកំពូលបានយូរដូចជំនាន់គេនោះទេ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយលោក Piers Morgan ក្នុងកម្មវិធី Talk TV កាលពីពេលថ្មីៗនេះថា កីឡាករក្មេងៗរបស់ Manchester United គ្មានផ្លូវឈរនៅកម្រិតកំពូលក្នុងអាជីពបាល់ទាត់បានយូរដូចជំនាន់គេបាននោះឡើយ។
Ronaldo បាននិយាយថា៖" សម្រាប់ខ្ញុំគឺចម្លែកចិត្តមែនទែន ហើយក៏មានការសោកស្ដាយតិចតួចផងដែរ ដែលកីឡាករក្មេងៗនៅនេះ ពួកគេហាក់ដូចជាមិនសូវជាយកតម្រាប់តាមយើង ព្រោះកាលខ្ញុំ ខ្ញុំចាំបានពេលខ្ញុំអាយុ១៨-២០ អីហ្នឹង ខ្ញុំតែងមើល និងធ្វើតាមកីឡាករឆ្នើមៗទាំងអស់ហ្នឹងដូចជា Van Nistelrooy, Ferdinand, Roy Keane និង Giggs អញ្ចឹងហើយបានជាខ្ញុំជោគជ័យ និងឈរនៅកម្រិតកំពូលបានយូរ "។
កីឡាករនេះបន្តថា៖" តែនេះពួកគេនេះដូចជាអត់ខ្វល់ សាកល្បងជាមួយយើងទេ។ អ្នកខ្លះក៏បានធ្វើអញ្ចឹងទៅ តែភាគច្រើនគឺអត់ទេ។ សម្រាប់ខ្ញុំ ខ្ញុំមិនភ្ញាក់ផ្អើលទេ ព្រោះតែពួកគេនឹងអាចឈរនៅកម្រិតកំពូលក្នុងអាជីពបាល់ទាត់បានយូរនោះទេ និយាយទៅគ្មានផ្លូវតែម្ដង។ ជំនាន់ខ្ញុំឃើញសម្រាប់ហើយ កីឡាករជាច្រើនអាចលេងក្នុងកម្រិតកំពូលដល់អាយុ៣៦-៣៨អីណោះ។ តែជំនាន់នេះគឺមិនអាចយូរអញ្ចឹងទេ "។
ក្នុងកិច្ចសម្ភាសន៍ខាងលើនេះទាំងស្រុងនេះ Ronaldo បានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត និងរិះគន់ Man Utd ក៏ដូចជាអ្នកចាត់ការក្លឹប ត្រង់ៗតែម្ដង ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែគេមានម៉ោងលេងតិចតួចណាស់ក្នុងរដូវកាលនេះ៕