- 2022-11-16 04:38:47
- បាល់ទាត់
តារាអាស៊ី៣នាក់ នឹងអាចកសាងកេរ្តិ៏ឈ្មោះនៅ World Cup 2022
- 2022-11-16 04:38:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាអាស៊ី៣នាក់ នឹងអាចកសាងកេរ្តិ៏ឈ្មោះនៅ World Cup 2022
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ប្រកួត FIFA World Cup 2022 នឹងចាប់ផ្ដើមឡើងនៅថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះហើយ នៅប្រទេសកាតា និងមានសមាជិកចូលរួមប្រកួត៣២ក្រុមឯណោះ។
ដោយនេះជាការប្រកួត World Cup ធ្វើឡើងនៅទ្វីបអាស៊ី ដូច្នេះខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករអាស៊ីចំនួន៣នាក់ដែលអ្នកគាំទ្រគួរតែចាប់អារម្មណ៍ខ្លាំង ហើយអាចនឹងកសាងភាពល្បីល្បាញឡើងមកអំឡុងការប្រកួតផងដែរ។
១ Son Heung-Min (កូរ៉េខាងត្បូង)
Son Heung-Min ជាខ្សែប្រយុទ្ធជួរមុខ និងប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងផងដែរ។ កីឡាករវ័យ៣០ឆ្នាំនេះ ឆ្នាំមុនជាម្ចាស់ស្បែកជើងមាសនៅ Premier League ផង ហើយឆ្នាំនេះក៏នៅតែជាតួអង្គសំខាន់ដូចគ្នាឱ្យក្រុម Spurs និងមានវត្ដមានលេង World Cup 2022 នៅប្រទេសកាតាដែរ។ អ្នកគាំទ្ររំពឹងថាខ្សែប្រយុទ្ធដែលមានតម្លៃខ្លួនខ្ពស់ម្នាក់នេះ អាចនឹងចូលលេងឱ្យជម្រើសជាតិកូរ៉េបាន ហើយជួយក្រុមឡើងឱ្យផុតវគ្គចែកពូលផងដែរ។
២ Takehiro Tomiyasu (ជប៉ុន)
Takehiro Tomiyasu ជាខ្សែការពារសំខាន់ម្នាក់របស់ក្រុម Arsenal នារដូវកាលនេះ។ គេជាតួអង្គសំខាន់មែនទែនដែលបានជួយក្រុមរបស់លោក Mikel Arteta ឈរកំពូលតារាងនៅ Premier League បច្ចុប្បន្ននេះ។ នៅជម្រើសជាតិជប៉ុន វិញ គេក៏ជាកីឡាករឆ្នើមម្នាក់និងរនាងដ៏រឹងម៉ាំសម្រាប់ក្រុមក្នុងការប្រកួតផងដែរ។ Takehiro Tomiyasu នឹងចាប់ដៃគូជាមួយ Maya Yoshida នៅតំបន់ការពារនៅ World Cup 2022 នេះ។
៣ Mehdi Taremi (ជម្រើសជាតិអ៊ីរ៉ង់)
World Cup 2018 ខ្សែប្រយុទ្ធ Taremi លេងនៅក្លឹបក្នុងទ្វីបអាស៊ីនេះទេ ប៉ុន្តែសម្រាប់ World Cup 2022 វិញ កីឡាករជម្រើសជាតិអ៊ីរ៉ង់រូបនេះបានផ្លាស់ប្ដូរខ្លាំង និងប្រកបអាជីពនៅលីគអឺរ៉ុបទៅហើយ។ បច្ចុប្បន្ន គេលេងឱ្យក្រុម Porto ក្នុងលីគព័រទុយហ្គាល់ ហើយក៏បានជួយក្លឹបច្រើនផងដែរក្នុងពានរង្វាន់ UEFA Champions League ដោយរកបាន៥គ្រាប់ហើយនារដូវកាលនេះ។ គេជាកីឡាករសំខាន់ជួយ Porto ឈ្នះលីគ និងពានរង្វាន់ Cup កាលពីរដូវកាលមុនផងដែរ៕