• 2022-11-16 00:30:00
  • បាល់ទះ

ពាន​រង្វាន់​បាល់ទះ​ដ៏​កក្រើក​ Slamball ​ធ្វើ​ដំណើរ​ដល់​ខេត្ត​បាត់ដំបង​ហើយ​

  • 2022-11-16 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​បាល់ទះ​ ៤ស្មើ​ Slamball បាន​ធ្វើ​ដំណើរ​ដល់​ខេត្ត​បាត់ដំបង​ហើយ​ ខណៈ​ការ​ប្រកួត​រវាង​ក្រុម​ខ្លា​ពពក​បាត់ដំបង​ ប៉ះ​ក្រុម​មាន់ជល់​កំពង់ចាម​ នឹង​ធ្វើ​ឡើងនៅវេលា​ម៉ោង​ ៤​រសៀល​នេះ​ហើយ​នៅ​តារាង​ពូ​ថុល។​

ក្រុមខ្លាពពកបាត់ដំបង

បន្ទាប់​ពី​ប្រកួត​សប្ដាហ៍​ទី១​ នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ដើម​ខែ​វិច្ឆិកា​នៅ​តារាង​ MS GYM​ រួច​ហើយ​នោះ​ ពាន​រង្វាន់​បាល់ទះ​ Slamball​ ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ Sabay ​និង​ Anchor​ នឹង​ធ្វើ​ការ​ប្រកួត​សប្ដាហ៍​ទី២​ ល្ងាច​ម៉ោង ៤នេះ​នៅ​ក្នុង​ខេត្ត​បាត់ដំបង​ដើម្បី​បម្រើ​អារម្មណ៍​អ្នក​គាំទ្រ។​

ក្រុមមាន់ជល់កំពង់ចាម

ការ​ប្រកួត​មួយ​នេះ​នឹង​ធ្វើ​ឲ្យ​មហាជន​ជក់ចិត្ត​ និង​មិន​អាច​មើល​រំលង​បាន ​ព្រោះ​មាន​វត្តមាន​ពី​ក្រុម​ខ្លាំង​មក​ពី​ខេត្ត​កំពង់ចាម​ទៅ​លេង​ដល់​ផ្ទះ​ ខ្លាពពក​បាត់ដំបង តែ​ម្ដង​ ខណៈ​ក្រុម​ភ្ញៀវ​មួយ​នេះ​មាន​សមាសភាព​កីឡាករ​មិន​ធម្មតា​ក៏​ដូច​ជា​ការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការ​ដណ្ដើម​ជ័យជម្នះ​វិលត្រឡប់​ទៅ​វិញ​ផង​ដែរ។​

ក្រុមទាំងពីរប្រកួតល្ងាច​នេះ

សម្រាប់​ប្រិយមិត្ត​អ្នក​គាំទ្រ​វិស័យ​បាល់ទះ​ចង់​ទស្សនា​សូម​កុំ​ភ្លេច​ចូល​ទៅ​កាន់​ផេក​ Sabay News Sport ​និង​ Anchor Beer (Cambodia)។​ ចំពោះ​អ្នក​បាត់ដំបង​ក៏​អាច​អញ្ជើញ​ទៅ​ទស្សនា​ផ្ទាល់​បាន​នៅ​តារាង​ពូថុល​ ដើម្បី​គាំទ្រ​លើក​ទឹកចិត្ត​ក្រុម​ទាំង​ពីរ​ខាង​លើ​នេះ៕

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់