/6375d0ccdd870_1668665520_medium.jpg)
- 2022-11-15 06:56:22
- ព័ត៌មាន
ក្រុមហ៊ុន Smart Axiata រៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាអេឡិចត្រូនិចអន្តរជាតិលើកដំបូងនៅកម្ពុជា
- 2022-11-15 06:56:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន Smart Axiata រៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាអេឡិចត្រូនិចអន្តរជាតិលើកដំបូងនៅកម្ពុជា
ចន្លោះមិនឃើញ
ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាអេឡិចត្រូនិចអន្តរជាតិជាលើកដំបូងក្នុងប្រទេសកម្ពុជា ដើម្បីត្រៀមខ្លួន សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម 2023 (SEA Game 2023) ដោយផ្តល់ឱ្យអ្នកគាំទ្រនូវភាពរំភើបរីករាយក្នុងការទស្សនាព្រឹត្តិការណ៍កីឡាដ៏ពេញនិយមបំផុតមួយក្នុងពិភពលោកនាពេលកន្លងមក។
កីឡាអេឡិចត្រូនិចគឺជាផ្នែកមួយនៃវិញ្ញាសារកីឡានៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្រុមហ៊ុន Smart Axiata មានមោទនភាពដែលបានក្លាយជាក្រុមហ៊ុនដំបូងគេក្នុងការរៀបចំការប្រកួតកីឡាអេឡិចត្រូនិចដែលបាននិងកំពុងរីកលូតលាស់ក្នុងប្រទេសកម្ពុជា ដោយមានក្រុមម្ចាស់ផ្ទះរបស់កម្ពុជាចំនួនបីគឺ SeeYouSoon, IMP និង BurnXFlash ជាម្ចាស់ជើងឯកនៃ (Mobile Legend: Bang Bang Professional League - MPL) រដូវកាលទី១ ទី ២ និង ទី៣ ហើយក៏ជា តំណាងឱ្យប្រទេសកម្ពុជាដើម្បីចូលរួមប្រកួតក្នុងប្រព្រឹត្តិការណ៍កីឡាអន្តរជាតិមួយនេះ។
ក្រុមម្ចាស់ផ្ទះរបស់កម្ពុជាទាំងបីនេះ នឹងប្រកួតជាមួយក្រុមផ្សេងទៀតមកពីប្រទេសថៃ មីយ៉ាន់ម៉ា ឡាវ វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី។ គ្រប់ក្រុមទាំងអស់នឹងប្រកួតដោយផ្ទាល់តទល់ គ្នា នៅផ្សារទំនើបអ៊ីអនសែនសុខស៊ីធី ក្នុងរាជធានីភ្នំពេញ ដើម្បីបញ្ចេញសមត្ថភាព និងជំនាញរបស់ពួកគេជាមួយនឹងក្រុមផ្សេងទៀត នៅក្នុងហ្គេម Mobile Legends: Bang Bang (MLBB) ដ៏ពេញនិយម។
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «នេះ គឺជាការប្រកួតកីឡាអេឡិចត្រូនិចអន្តរជាតិដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា និងសម្រាប់អ្នកដែលចូលចិត្តលេងហ្គេមនៅកម្ពុជាផងដែរ។ យើងមានមោទនភាពជាក្រៃលែងដែលអាចជួយនាំយកប្រទេសកម្ពុជាទៅកាន់ឆាកឌីជីថល និងកីឡាអេឡិចត្រូនិកតាមរយៈការធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិលើកដំបូង ដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាពីមុនមក។ យើងទាំងអស់គ្នានៅក្រុមហ៊ុន Smart Axiata មានទំនុកចិត្តថា ក្រុមកីឡាអេឡិចត្រូនិចរបស់កម្ពុជា និងអ្នកគាំទ្ររបស់យើងនឹងធ្វើឱ្យប្រទេសកម្ពុជាមានមោទនភាព»។
ក្រុមហ៊ុន Smart Axiata គឺជាអ្នកផ្តួចផ្តើម និងជាអ្នកគាំទ្រការប្រកួតអ្នកលេងហ្គេមអាជីព MPL ក្នុងបីរដូវកាលមុន ដែលផ្តល់ឱកាសដល់ក្រុមកីឡាអេឡិចត្រូនិចក្នុងស្រុកឈានទៅប្រកួតជាមួយក្រុមល្អបំផុតនានានៅក្នុងតំបន់នៅក្នុងការប្រកួតពានរង្វាន់ និងលីកអន្តរជាតិនានា។ ការប្រកួតនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី 19 ខែវិច្ឆិកា រហូតដល់ថ្ងៃទី 18 ខៃធ្នូ ជាមួយនឹងការប្រកួតវគ្គផ្ដាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅ នៅផ្សារទំនើបអ៊ីអនសែនសុខស៊ីធី។
Leexin ដែលជាប្រធានក្រុម BurnXFlash បាននិយាយថា “ពួកយើងពិតជាមានអារម្មណ៍សប្បាយរីករាយ ដែលបានចូលរួមព្រឹត្តិការណកីឡាអេឡិចត្រូនិកអន្តរជាតិលើកដំបូង ហើយប្រកួតប្រជែងជាមួយនឹងក្រុមកំពូលៗមកពីបណ្តាប្រទេសអាស៊ានក្នុងប្រទេសរបស់យើង។ យើងប្ដេជ្ញាចិត្តថាយកឈ្នះដណ្តើមពានយក ជើងឯកជូនអ្នកគាំទ្រកម្ពុជាឲ្យបាន»។
ហ្គេម MLBB បានទាក់ទាញអ្នកលេងជាច្រើនក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុន Smart Axiata នឹងបន្តធ្វើជាក្រុមហ៊ុនដែលផ្តល់បណ្តាញប្រកបដោយស្ថិរភាព គួរឱ្យទុកចិត្ត ទទួលបាន បទពិសោធន៍ដ៏ល្អឯកសម្រាប់ការលេងហ្គេមអនឡាញនេះនៅក្នុងប្រទេសកម្ពុជា។
ក្រុមជើងឯកនៃកីឡាអេឡិចត្រូនិចនឹងទទួលបានរង្វាន់ជាសាច់ប្រាក់សរុបចំនួន 10,000 ដុល្លាសហរដ្ឋអាមេរិក។ ប្រិយមិត្តកីឡាអេឡិចត្រូនិចដែលចង់ស្វែងយល់បន្ថែមអំពីព្រឹត្តិការណ៍នេះ សូមចូលទៅកាន់ទំព័រហ្វេសប៊ុក Leng By Smart របស់ក្រុមហ៊ុន Smart Axiata តាមរយៈនៅ www.facebook.com/lengby smart ឬចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.smart.com.kh៕