• 2022-11-14 10:35:49
  • បាល់ទាត់

ក្លឹប Man Utd មាន​ប្រតិកម្ម​បែប​ណា​​ក្រោយ​ពេល​ដែល​ឃើញ​ Ronaldo រិះគន់​ខ្លាំង​ៗ?

  • 2022-11-14 10:35:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្នាក់ដឹកនាំ​ គ្រូ​បង្វឹក ក៏​ដូច​ជា​មិត្ត​រួម​ក្រុម​ក្លឹប Manchester United បាន​បង្ហាញ​ក្ដី​មិន​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo និយាយ​រិះគន់​ក្លឹប​ដោយ​បើក​ចំហ​នៅ​ក្នុង​ទំព័រ​សារព័ត៌មាន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​អ្នក​យក​ព័ត៌មាន Sky Sports។

លោក Kaveh Sohekol បាន​អះអាង​នៅ​ក្នុង​បណ្ដាញ​ Twitter លោក​ថា លោក Erik Ten Hag ក៏​ដូច​​ជា​កីឡាករ​ដទៃ​ទៀត​ ទើប​តែ​ទទួល​ព័ត៌មាន​នេះ​នៅ​ពេល​ដែល​ធ្វើ​ដំណើរ​ត្រលប់​ពី​ការ​ប្រកួត​ជាមួយ​ក្លឹប Fulham មក​ទីក្រុង​មេនឆេស្ទើរ​វិញ​ប៉ុណ្ណោះ។

អ្នក​កាសែត​រូប​នេះ​បាន​បន្ថែម​ថា ថ្នាក់ដឹកនាំ​ក្លឹប​បាន​ហួស​ចិត្ត​ និង​មាន​ភាព​ងឿងឆ្ងល់​ ដោយ​មិន​យល់​ថា ហេតុអ្វី​បាន​ Ronaldo និយាយ​ដូច្នេះ។ ខាង​ Man Utd ក៏​កំពុង​តែ​គិតគូរ​ពី​វិធានការ​នានា​ ដើម្បី​ឆ្លើយតប​នឹង​ទង្វើ​របស់​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​នេះ​ផង​ដែរ។

សូមបញ្ជាក់ផងដែរថា Ronaldo អវត្តមាន​ពី​ការ​ប្រកួត​រវាង​ក្លឹប​បិសាច​ និង Fulham ដោយ​យក​ហេតុផល​ថា ខ្លួន​ឈឺ ក្រោយ​ពេល​ដែល​កីឡាករ​រូប​នេះ​មិន​ត្រូវ​បាន​ជ្រើសរើស​ក្នុង​ជម្រើស​ ១១នាក់​ដំបូង​របស់​ក្លឹប៕

ប្រភព៖ Give Me Sport ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់