- 2022-11-10 12:47:37
- បាល់ទាត់
ទោះមានរបួស Benzema ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិបារាំងដើម្បីលេង World Cup
- 2022-11-10 12:47:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះមានរបួស Benzema ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិបារាំងដើម្បីលេង World Cup
ចន្លោះមិនឃើញ
ទោះជាកំពុងមានរបួស ខ្សែប្រយុទ្ធ Karim Benzema បានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិបារាំងសម្រាប់លេង World Cup ២០២២ ខាងមុខ។
កាលពីថ្មីៗនេះ សហព័ន្ធបាល់ទាត់បារាំងបានបញ្ចេញបញ្ជីឈ្មោះកីឡាករ ២៥ រូបដែលជាប់ក្នុងក្រុមជម្រើសជាតិបារាំងសម្រាប់ត្រៀមលេង World Cup ២០២២ នៅប្រទេសកាតា។ ក្នុងចំណោមនោះ មានខ្សែប្រយុទ្ធ Benzema ម្នាក់ផងដែរ។
ខ្សែប្រយុទ្ធរូបនេះ បានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិ បើទោះជារូបគេកំពុងមានរបួស។ កាលពីដើមសប្ដាហ៍នេះ ក្លឹប Real Madrid បានប្រកាសថា Benzema មានរបួសសាច់ដុំដែលតម្រូវឲ្យកីឡាករបារាំងវ័យ ៣៤ ឆ្នាំ ខកខានក្នុងការលេងក្នុងការប្រកួតទល់នឹងក្លឹប Cadiz យប់នេះ។
បើតាមអ្នកចាត់ការក្រុមជម្រើសជាតិបារាំង លោក Didier Deschamps បានបញ្ជាក់ថា លោកសម្រេចដាក់ឈ្មោះ Benzema ចូលក្នុងបញ្ជីក្រុមជម្រើសជាតិ ដោយសារ លោកគិតថា របួសរបស់កីឡាករបារាំងរូបនេះ មានសភាពមិនធ្ងន់ធ្ងរ។ លោក Deschamps សង្ឃឹមថា Benzema នឹងឆាប់ជាសះស្បើយពីរបួស ដើម្បីត្រៀមលេងក្នុងការប្រកួត World Cup ខាងមុខ។
កម្មវិធី World Cup ឆ្នាំនេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី ២០ វិច្ឆិកា រហូតដល់ថ្ងៃទី ១៨ ធ្នូ ឆ្នាំ២០២២៕