- 2022-11-02 13:26:21
- ព័ត៌មាន
Neuer ទម្លាយថាខ្លួនកើតមហារីកស្បែក
- 2022-11-02 13:26:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neuer ទម្លាយថាខ្លួនកើតមហារីកស្បែក
ចន្លោះមិនឃើញ
អ្នកចាំទីអាល្លឺម៉ង់កីឡាករ Manuel Neuer បានលើកឡើងកាលពីពេលថ្មីៗនេះថា ខ្លួនមានមហារីកស្បែក ហើយធ្លាប់វះកាត់រហូតដល់ទៅ៣ដង។
«យើងទាំងអស់គ្នាសុទ្ធតែធ្លាប់មានរឿងផ្ទាល់ខ្លួន នៅពេលនិយាយរឿងជំងឺសើស្បែក»។ នេះជាការលើកឡើងរបស់កីឡាករក្លឹប Bayern Munich។ កីឡាកររូបនេះបានបន្ថែមថា៖ «ក្នុងករណីខ្ញុំ ខ្ញុំមានមហារីកសើស្បែកនៅលើមុខ ដែលបណ្ដាលឱ្យខ្ញុំវះកាត់ ៣ដង»។
ជាមួយគ្នានេះដែរ Neuer ក៏បានអំពាវនាវឱ្យមានការយកចិត្តទៅដាក់លើសុខភាពសើស្បែក ដើម្បីចៀសវាងពីបញ្ហាអស់ទាំងនេះ។
កីឡាកររូបនេះមិនបានទម្លាយថាខ្លួនមានបញ្ហានេះតាំងពីពេលណានោះទេ ប៉ុន្តែសារព័ត៌មានអាល្លឺម៉ង់ Bild បានចុះផ្សាយថា Neuer ទំនងជាឈឺកាលពីខែធ្នូ ឆ្នាំ២០២១៕