• 2022-11-01 12:33:04
  • ព័ត៌មាន

AT ធ្លាប់​បដិសេធ​សំណើ​ ១០០លាន​របស់ Bayern ក្នុង​ការ​ទិញ​យក Felix

  • 2022-11-01 12:33:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Atletico Mardid ធ្លាប់​បដិសេធ​សំណើ​ ១០០លាន​អឺរ៉ូ​របស់​ក្លឹប​ Bayern Munich ក្នុង​ការ​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​វ័យ ២២ឆ្នាំ​កីឡាករ Joao Felix។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Marca។

សារព័ត៌មាន​ដដែល​បាន​ឱ្យ​ដឹង​ថា ក្លឹប​យក្ស​អាល្លឺម៉ង់​ចង់​បាន​កីឡាករ​ព័រទុយហ្គាល់​រូប​នេះ​ ក្រោយ​ពេល​ដែល​ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ Robert Lewandowski ចាកចេញ​ពី​ក្លឹប​ទៅ​កាន់​ Barcelona។

កីឡាករ​ព័រទុយហ្គាល់​ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា ជា​កីឡាករ​ «ប៉ះ​មិន​បាន» របស់​ក្លឹប Atletico កាល​ពី​រដូវ​ក្ដៅ​។ កាល​ពី​រដូវ​កាល​មុន កីឡាករ​រូប​នេះ​រក​បាន ១០គ្រាប់​ក្នុង​ ៣៥ប្រកួត​។ ទោះ​ជា​កីឡាករ​រូប​នេះ​រក​គ្រាប់​តិច​មែន តែ​គេ​ជា​កីឡាករ​បង្គោល​មួយ​របស់​ក្លឹប​អេស្ប៉ាញ AT Madrid ហើយ​ក្លាយ​ជា​កីឡាករ​ប្រចាំ​រដូវ​កាល​ ២០២១/២២ទៀត​ផង​។

យ៉ាងណាមិញ​នៅ​ក្នុង​រដូវ​កាល​ថ្មី​នេះ Felix ហាក់​ដូច​ជា​ធ្លាក់​ទម្រង់​លេង​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​នានា៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់