• 2022-10-31 02:32:05
  • បាល់ទាត់

Toni Kroos បាន​កាត​ក្រហម​ជា​លើ​ដំបូង​ក្នុង​អាជីព

  • 2022-10-31 02:32:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Toni Kroos ទទួល​បាន​កាត​ក្រហម​ជា​លើក​ដំបូង​ក្នុង​អាជីព​ ខណៈ Real Marid ឡើង​ឈរ​កំពូល​តារាង La Liga វិញ ក្រោយ​ប្រកួត​ស្មើ​គ្នា​ជាមួយ Girona ១-១ កាល​ពី​យប់​មិញ។

ការ​ប្រកួត​ត្រូវ​រងចាំ​រហូត​ដល់​នាទី​៧០​ទើប ខ្សែ​បម្រើ​ប្រយុទ្ធ Vinicius Junior រក​បាន​គ្រាប់​នាំ​មុខ​ឲ្យ Madrid ប៉ុន្តែ​​១០​នាទី​បន្ទាប់ Girona ក៏​ធ្វើ​បាន​គ្រាប់​តាម​ស្មើ​វិញ។ មួយ​គ្រាប់​នោះ​កើត​ឡើង​ដោយ​សារ​បាល់​ប៉េណាល់ទី ក្រោយ Marco Asensio ដៃ​ប៉ះ​បាល់​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់។

ខ្សែ​ប្រយុទ្ធ Cristhian Stuani ជា​អ្នក​សម្រេច​ប៉េណាល់ទី​បាន​សម្រេច ជួយ​ក្រុម​តាម​ស្មើ ១-១។ នាទី​៩០+១ Toni Kroos ត្រូវ​បាន​អាជ្ញាកណ្ដាល​បណ្ដេញ​ចេញ​ពី​ទីលាន ក្រោយ​ទទួល​បាន​កាត​លឿង​​ទី​ពីរ​ស្មើ​នឹង​កាត​ក្រហម។ នេះ​​គឺ​ជា​ការ​បាន​កាត​ក្រហម​ជា​លើក​ដំបូង​សម្រាប់​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់។

ត្បិត​លទ្ធផល​ស្មើ​បែប​នេះ Madrid បាន​ឡើង​​ទៅ​កាន់​កំពូល​តារាង​ La Liga វិញ​លើ​ក្រុម​លេខ​ពីរ Barcelona ១​ពិន្ទុ និង​បន្ត​កំណត់ត្រា​មិន​ទាន់​ចាញ់​ក្នុង​លីគ​នា​រដូវ​កាល​នេះ៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់