/635bcf34b49c7_1666961160_medium.jpg)
- 2022-10-28 12:47:58
- ព័ត៌មាន
អតីតគ្រូ Barca អះអាងថាក្លឹបនៅមិនទាន់សងលុយសំណងជំងឺចិត្តឱ្យអស់នោះទេ
- 2022-10-28 12:47:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតគ្រូ Barca អះអាងថាក្លឹបនៅមិនទាន់សងលុយសំណងជំងឺចិត្តឱ្យអស់នោះទេ
ចន្លោះមិនឃើញ
លោក Quique Setien អតីតគ្រូបង្គោលក្លឹប Barcelona កាលពីឆ្នាំ២០២០បានអះអាងប្រាប់អ្នកកាសែតថា ខាងក្លឹបនៅមិនទាន់សងលុយថ្លៃសងជំងឺចិត្តមកកាន់ខ្លួនអស់ទេ ក្រោយពេលក្លឹបផ្ដាច់កុងត្រារបស់លោក។
លោក Setien បានដឹកនាំក្លឹបបានតែ ២៥ប្រកួតក៏ត្រូវបានក្លឹបដេញចេញ ហើយដាក់ អតីតគ្រូហុល្លង់លោក Ronald Koeman មកជំនួស។
លោក Setien បាននិយាយថា៖ «Barcelona កំពុងតែស្ថិតក្នុងស្ថានភាពដ៏លំបាកលំបិន»។ លោកបានបន្ថែមថា៖ «សូម្បីតែលុយរបស់ខ្ញុំ ក៏គេមិនទាន់បង់ឱ្យអស់ផង»។
Barcelona ប៉ុន្មានឆ្នាំចុងក្រោយនេះកំពុងតែជួបប្រទះបញ្ហាហិរញ្ញវត្ថុ៕