- 2022-10-28 12:37:41
- ព័ត៌មាន
Klopp រងការពិន័យ ៣ម៉ឺនផោនពីសំណាក់សមាគមបាល់ទាត់អង់គ្លេស
- 2022-10-28 12:37:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Klopp រងការពិន័យ ៣ម៉ឺនផោនពីសំណាក់សមាគមបាល់ទាត់អង់គ្លេស
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Liverpool លោក Jurgen Klopp ត្រូវបានសមាគមបាល់ទាត់អង់គ្លេសផាកពិន័យចំនួន ៣ម៉ឺនផោន ពាក់ព័ន្ធនឹងរឿងបង្ហាញអាកប្បកិរិយាមិនសមរម្យកាលពីប្រកួតប៉ះនឹងក្លឹប Manchester City នៅក្នុងខែតុលានេះ។
នៅពេលនោះដែរ ក្លឹប Liverpool បានឈ្នះ Man City ប៉ុន្តែលោក Klopp ទទួលបានកាតក្រហម ដោយសារតែលោកបញ្ចេញកំហឹងដាក់មន្ត្រីជំនួយការអាជ្ញាកណ្ដាល។
លោក Klopp នៅពេលនោះបានធ្វើការសុំទោសចំពោះទង្វើសកម្មភាពរបស់ខ្លួន។
យ៉ាងណាមិញ ខាងក្លឹប Liverpool មានសិទ្ធិតវ៉ានឹងការសម្រេចចិត្តមួយនេះ៕