• 2022-10-26 02:45:32
  • បាល់ទាត់

PSG លត់ Maccabi Haifa ៧-២ ខណៈ Juventus ធ្លាក់​ពី UCL ហើយ

  • 2022-10-26 02:45:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Lionel Messi និង Kylian Mbappe រក​បាន​ម្នាក់​ពីរ​​គ្រាប់​ដូច​​ជួយ Paris St-Germain លត់ Maccabi Haifa ៧-២ បាន​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ពាន​រង្វាន់ Champions League។

Neymar និង Carlos Soler ក៏​​រក​បាន​គ្រាប់​បាល់​ក្នុង​ប្រកួត​នេះ​ដែរ ខណៈ​មួយ​គ្រាប់​ទៀត​របស់ PSG កើត​ចេញ​ពី​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​របស់​កីឡាករ Shon Goldberg នៃ​ក្រុមMaccabi Haifa។ ២​គ្រាប់​បន្ថែម​របស់ Messi បាន​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​ដំបូង​របស់​បាន​៨០​គ្រាប់​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​នៃ​ពាន​រង្វាន់ UCL។

PSG បច្ចុប្បន្ន​កំពុង​នៅ​កំពូល​តារាង​ពូល H មាន​១១​ពិន្ទុ​ពី​ការ​លេង​៥​ប្រកួត មាន​ពិន្ទុ​ស្មើ​គ្នា​ជាមួយ Benfica ខណៈ Juventus និង Maccabi Haifa មាន​៣​ពិន្ទុ​ស្មើ​គ្នា​ធ្លាក់​ចេញ​ពី UCL ហើយ។ Juventus មិន​បាន​ឈាន​ទៅ​វគ្គ​ចាញ់​ធ្លាក់​ជា​លើក​ដំបូង​​ចាប់តាំង​ពី​រដូវ​កាល​២០១៣-១៤៕​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់