- 2022-10-25 11:15:50
- ព័ត៌មាន
Aguero ទម្លាយថា បើឡើងលើស ៨០គីឡូ Pep អត់ឱ្យចូលលេងទេ
- 2022-10-25 11:15:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Aguero ទម្លាយថា បើឡើងលើស ៨០គីឡូ Pep អត់ឱ្យចូលលេងទេ
ចន្លោះមិនឃើញ
លោក Sergio Augero អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីនបានទម្លាយកាលពីពេលថ្មីៗនេះថា កាលនៅលេងឱ្យក្លឹប Manchester City អ្នកចាត់ការ Pep Guardiola នឹងមិនឱ្យខ្លួនចូលលេងទេ ប្រសិនបើខ្លួនឡើងទម្ងន់លើស៨០គីឡូក្រាម។
លោកបានលើកឡើងថា៖ «ប្រសិនបើទម្ងន់ល្អរបស់យើងត្រឹម ៧៩-៨០គីឡូ ហើយយើងមានទម្ងន់ត្រឹមតែ ៨០គីឡូ ១០០ក្រាម (៨០,១គីឡូក្រាម) នោះយើងនឹងត្រូវជាប់ពិន័យ ហើយអត់បានចូលលេងទេ»។
Auguero បានលើកឡើងថា លោក Guardiola តឹងតែងណាស់ ពាក់ព័ន្ធនឹងរឿងកាយសម្បទានេះ។ យ៉ាងណាមិញ Aguero មិនទាស់ទែងចិត្តអ្វីនោះទេ ដោយគេយល់ថា លោក Pep ចង់ឱ្យតែក្រុមល្អប៉ុណ្ណោះ។
អតីតខ្សែប្រយុទ្ធជម្រើសជាតិរូបនេះលេងនៅ Manchester City បាន ១០ឆ្នាំ មុននឹងចាកចេញទៅលេងនៅ Barcelona បានប៉ុន្មានខែកាលពីឆ្នាំ២០២១ ហើយក៏ចូលនិវត្តន៍តែម្ដង៕