- 2022-10-25 05:11:49
- បាល់ទាត់
បណ្ឌិត គីម ហ៊ាង៖ រយៈពេល១០ឆ្នាំពាន KW League ចំណាយមិនទាន់ដល់១លានដុល្លារ
- 2022-10-25 05:11:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ឌិត គីម ហ៊ាង៖ រយៈពេល១០ឆ្នាំពាន KW League ចំណាយមិនទាន់ដល់១លានដុល្លារ
ចន្លោះមិនឃើញ
បណ្ឌិត គីម ហ៊ាង ស្ថាបនិកពានរង្វាន់បាល់ទាត់ពាក់កណ្ដាលអាជីព KW League ថាគម្រោងរបស់លោកដាក់១លានដុល្លារក្នុងការបង្កើតពានមួយនេះរយៈពេល ១០ឆ្នាំ ប៉ុន្តែជាក់ស្ដែងអស់មិនទាន់ដល់នោះទេ ខណៈកំពុងពិចារណាបន្តពាននេះ ឬឈានទៅលេងលីគទី២។
បណ្ឌិត គីម ហ៊ាង បានឲ្យដឹងថា ពានរង្វាន់បាល់ទាត់ពាក់កណ្ដាលអាជីព KW League នេះគឺបង្កើតឡើងអំឡុងឆ្នាំ២០១២ មកម្ល៉េះហើយបើគិតដល់ពេលនេះមានអាយុ១០ឆ្នាំហើយ។ បើតាមគម្រោងដែលលោកគិតពីមុនមកនោះគឺដាក់ថវិកា១លានដុល្លារសម្រាប់បង្កើតពានរង្វាន់ខាងលើនេះឲ្យបានរយៈពេល១០ឆ្នាំ ប៉ុន្តែជាក់ស្ដែងការចំណាយ១០ឆ្នាំនេះមិនទាន់អស់ដល់១លានដុល្លារនេះនៅឡើយទេ។
បន្ទាប់ពីគម្រប់១០ឆ្នាំហើយនោះស្ថាបនិតបាល់ទាត់មួយនេះ កំពុងគិតពិចារណាថាត្រូវបន្តបង្កើតពាននេះទៀត ឬយកក្រុមបាល់ទាត់ KHMER UNITED របស់លោកទៅលេងលីគ២។ លោកបន្ថែមទៀតថា បើទៅលេងលីគទី២ គឺបានតែមួយក្រុមរបស់លោកទេ តែបើបន្តបង្កើត KW League គឺមានក្រុមជាច្រើន មនុស្សរាប់រយនាក់បានចូលរួមប្រកួតកម្សាន្តដូចជាពេលនេះដែរ។
រំលឹកដែរថា ពានរង្វាន់បាល់ទាត់ពាក់កណ្ដាលអាជីព KW League បានបញ្ចប់ការប្រកួតរដូវកាលទី១០របស់ខ្លួនកាលពីថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០២២ នេះនៅតារាងបាល់ទាត់វិទ្យាល័យបឹងត្របែក។ ក្រុមបាល់ទាត់ KHMER UNITED ជាអ្នកលើកពាន KW League 2022 បន្ទាប់ពីយកឈ្នះលើក្រុម TN Kandal ដោយលទ្ធផល ១-០។ ក្រុមលេខ៣ បានលើ RIEL PP FC និងក្រុមលេខ៤ បានលើ MARLIANS FC។ ក្រុមលេខ១ ទទួលបានប្រាក់រង្វាន់ ៤០លានរៀល ក្រុមលេខ២ ទទួលបាន២០លានរៀល លេខ៣ទទួលបាន១៥លានរៀល និងលេខ៤ ទទួលបាន១០លានរៀល៕