- 2022-10-21 13:11:37
- ព័ត៌មាន
Ronaldo និងកីឡាករ ១០រូបទៀតមិនទទួលបានសំឡេងឆ្នោតសោះក្នុងពាន Ballon d'Or
- 2022-10-21 13:11:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo និងកីឡាករ ១០រូបទៀតមិនទទួលបានសំឡេងឆ្នោតសោះក្នុងពាន Ballon d'Or
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo និងកីឡាករ ១០រូបទទួលបានពិន្ទុ ០ នៅក្នុងការបោះឆ្នោតពានរង្វាន់ Ballon d'Or សម្រាប់ឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Goal។
Ronaldo ជាប់លេខ ២០ សម្រាប់ពាន Ballon d'Or នេះ ដែលជាចំណាត់ថ្នាក់អាក្រក់ជាងគេក្នុងរយៈពេល ១៧ឆ្នាំចុងក្រោយនៃអាជីពកីឡាកររូបនេះ។ ការជាប់ចំណាត់ថ្នាក់លេខ ២០នេះគឺ ដោយសារតែស្នាដៃ និងសមិទ្ធផលរបស់ Ronaldo ដែលធ្លាប់បានសាងឡើងក្នុងអាជីពបាល់ទាត់របស់ខ្លួន។
ចំណែកឯ Benzema វិញទទួលបានពិន្ទុដល់ទៅ ៥៤៩ពិន្ទុ ដោយក្នុងនោះចៅក្រម ៨៩ ចំណោម ៩៤រូបជ្រើសរើសយកលេខ ១។
ការបោះឆ្នោតសម្រាប់ពាន Ballon d'Or ឆ្នាំនេះគឺរើសឡើងដោយអ្នកកាសែតមកពីប្រទេសចំណាត់ថ្នាក់ FIFA ខ្ពស់ជាងគេ ១០០ប្រទេស។ អ្នកកាសែតទាំងអស់តម្រូវឱ្យជ្រើសយកកីឡាករ ៥នាក់ ដោយក្នុងនោះចំណាត់ថ្នាក់លេខ១ គិត ៦ពិន្ទុ លេខ២ គិត ៤ពិន្ទុ លេខ៣ ចំនួន ៣ពិន្ទុ លេខ៤ ២ពិន្ទុ និង១ពិន្ទុ សម្រាប់ចំណាត់ថ្នាក់លេខ ៥។
កីឡាករ ១០រូបទៀតដែលមិនទទួលបានសំឡេងឆ្នោតសោះនោះគឺ Harry Kane (អង់គ្លេស និង Spurs) Trent Alexander-Arnold (អង់គ្លេស និង Liverpool) Phil Foden (អង់គ្លេស និង Man City) Bernardo Silva (ព័រទុយហ្គាល់ និង Man City) Joao Cancelo (ព័រទុយហ្គាល់ និង Man City) Joshua Kimmich (អាល្លឺម៉ង់ និង Bayern Munich) Mike Maignan (បារាំង និង AC Milan) Christopher Nkunku (បារាំង និង RB Leipzig) Darwin Nunez (អ៊ុយរុយហ្គាយ និង Liverpool) និង Antonio Rudiger (អាល្លឺម៉ង់ និង Real Madrid)៕