• 2022-10-21 12:56:45
  • ព័ត៌មាន

Benzema៖ ខ្ញុំ​មិន​ខ្លាំង​ដូច​ Zidane និង​ Ronaldo ទេ

  • 2022-10-21 12:56:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​បារាំង​កីឡាករ Karim Benzema បាន​លើកឡើង​ប្រាប់​គេហទំព័រ Real Madrid កាល​ពី​ថ្មីៗ​នេះ​ថា ខ្លួន​មិន​ហ៊ាន​ប្រៀប​នឹង​អតីត​កីឡាករ​កំពូល​ Real Madrid លោក Zinedine Zidane និង​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo ឡើយ។

«ខ្ញុំ​មិន​ខ្លាំង​ជាង Zizou (សំដៅ​លើ Zidane) និង Ronaldo ទេ។ ពួក​គេ​ជា​គំរូ​ ហើយ​ខ្ញុំ​មិន​អាច​ធ្វើ​តាម​ពួក​គេ​បាន​ទេ តែ​ខ្ញុំ​នឹង​ព្យាយាម​បន្ថែម​ទៀត»។ នេះ​ជា​ការ​លើកឡើង​របស់​ Benzema។

ជាមួយ​គ្នា​នេះ​ដែរ Benzema បាន​អះអាង​ថា លោក​សម្រេច​បាន​គោលដៅ​ជីវិត​របស់​ខ្លួន​ហើយ។ លោក​បាន​លើកឡើង​ថា លោក​មាន​គោលដៅ​ ៣គឺ ទី១ ទិញ​ផ្ទះ​ឱ្យ​ម្ដាយ​របស់​លោក ទី២ ចូល​លេង​ក្នុង​ក្លឹប Real Madrid និង​ទី៣ ឈ្នះ​ពាន Ballon d'Or។

កីឡាករ​បារាំង​រូប​នេះ​បាន​ឈ្នះ​ពាន​បាល់​មាស​នេះសម្រាប់​ឆ្នាំ២០២២​នៅ​ដើម​សប្ដាហ៍​នេះ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់