• 2022-10-21 12:09:47
  • ព័ត៌មាន

គ្រូ​ Man Utd ទម្លាយ​ថា Ronaldo បដិសេធ​មិន​ចូល​លេង​ក្នុង​ប្រកួត​ប៉ះ​នឹង​ Spurs

  • 2022-10-21 12:09:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Erik Ten Hag អ្នក​ចាត់ការ​ក្លឹប Manchester United បាន​ប្រាប់​អ្នក​កាសែត​នៅ​ក្នុង​ថ្ងៃ​នេះ​ថា ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo បដិសេធ​មិន​ចូល​លេង​ក្នុង​ការ​ប្រកួត​ប៉ះ​នឹង​ក្លឹប Tottenham Hotspur ដែល​ប្រព្រឹត្តិ​ទៅ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍។

ការ​ប្រកួត​នោះ​ ក្រុម​បិសាច​ក្រហម​បាន​យក​ឈ្នះ Spurs ក្នុង​លទ្ធផល ២ ទល់​នឹង ០ ប៉ុន្តែ​ក្នុង​ប្រកួត​នោះ Ronaldo មិន​បាន​ស្ថិត​នៅ​ក្នុង​ជម្រើស ១១នាក់​ដំបូង​នោះ​ទេ។ ទោះ​ជា​បែប​នេះ​ក្ដី លោក Ten Hag ប្រុង​នឹង​ដាក់ Ronaldo ចូល​លេង​នៅ​ចុង​តង់​ទី២ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​រូប​នេះ​បដិសេធ​មិន​ចូល​លេង។

មិន​ត្រឹម​តែ​អត់​ព្រម​លេង​ប៉ុណ្ណឹង​ទេ​ Ronaldo ថែម​ទាំង​ចាកចេញ​ពី​កៅអី​បង់​កីឡាករ​បម្រុង​នៅ​មុន​ការ​ប្រកួត​បាន​បញ្ចប់​ទៀត​ផង​។

សកម្មភាព​ទាំង​អស់​នេះ​ហើយ​បាន​ធ្វើ​ឱ្យ Man Utd សម្រេច​មិន​ដាក់​បញ្ចូល​ឈ្មោះ​ Ronaldo ក្នុង​បញ្ជី​ក្រុម​កីឡាករ ដែល​ត្រៀម​នឹង​លេង​ប៉ះ​ក្លឹប Chelsea នៅ​ក្នុង​ចុង​សប្ដាហ៍​នេះ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់