- 2022-10-18 11:50:09
- បាល់ទាត់
នៅសល់តែពីរទ្វីបទេ ដែលមិនធ្លាប់ធ្វើម្ចាស់ផ្ទះ World Cup
- 2022-10-18 11:50:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅសល់តែពីរទ្វីបទេ ដែលមិនធ្លាប់ធ្វើម្ចាស់ផ្ទះ World Cup
ចន្លោះមិនឃើញ
ក្នុងពិភពលោកយើងមានទ្វីបសរុបទាំងអស់ ៧ទ្វីប ប៉ុន្តែមានតែទ្វីបចំនួន ២ទេ ដែលមិនធ្លាប់ធ្វើម្ចាស់ផ្ទះ World Cup។ ទ្វីបទាំងពីរនោះគឺ ទ្វីបអូសេអានី និងទ្វីបអង់តាកទិច។
គ្រប់គ្នាដឹងច្បាស់ហើយថា ទ្វីបអង់តាកទិច ជាទ្វីបទឹកកក មិនអាចមានមនុស្សរស់នៅបាន។ ប៉ុន្តែសម្រាប់ទ្វីបអូសេអានីវិញ ធ្លាប់មានប្រទេសដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup។
ទ្វីបនេះមានប្រទេសមួយចំនួន ដោយក្នុងនោះប្រទេសអូស្ត្រាលីជាប្រទេសដែលល្បីឈ្មោះ និងជាប្រទេសដែលធំជាងគេ។ តាមពិតទៅអូស្ត្រាលីធ្លាប់ដេញថ្លៃធ្វើជាម្ចាស់ផ្ទះសម្រាប់ World Cup ឆ្នាំ២០២២នេះ កាលពីឆ្នាំ២០១០។
យ៉ាងណាមិញការដេញថ្លៃនេះមិនជោគជ័យទេ ដោយប្រទេសនេះធ្លាក់តាំងពីបោះឆ្នោតជុំទី១ (ក្នុងចំណោមការបោះឆ្នោត ៤ជុំ)។ ជាលទ្ធផល កាតារដែលជាប្រទេសអាស៊ី ទទួលបានជោគជ័យក្នុងការទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២។
កន្លងមកទ្វីបចំនួន ៥ ដោយក្នុងនោះមានទ្វីបអាហ្រ្វិក (ប្រទេសអាហ្វ្រិកខាងត្បូង ឆ្នាំ២០១០) ធ្លាប់ធ្វើជាម្ចាស់ព្រឹត្តិការណ៍កំពូលពិភពលោកមួយនេះ៕