• 2022-10-18 12:56:04
  • បាល់ទាត់

គិត​ថា​ក្លឹប​ណា​​មាន​កីឡាករ​ឈ្នះ​ពាន Ballon d'Or ច្រើន​ជាង​គេ?

  • 2022-10-18 12:56:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អេស្ប៉ាញ Real Madrid និង Barcelona ជា​ក្លឹប​ដែល​ឈ្នះ​ពាន​ Ballon d'Or ច្រើន​ជាង​គេ ដោយ​ក្លឹប​ទាំង​ពីរ​ឈ្នះ​សរុប ១២ដង​ដូច​គ្នា។ យ៉ាងណាមិញ ក្លឹប Real Madrid មាន​កីឡាករ​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​មួយ​នេះ​ច្រើន​ជាង​គេ ដោយ​មាន​កីឡាករ​សរុប ៨រូប​ដែល​ឈ្នះ​ពាន​នេះ។ តាម​ពី​ក្រោយ​ Real Madrid គឺ Barcelona ដែល​មាន​កីឡាករ ៧រូប​ឈ្នះ​ពាន​ Ballon d'Or។

កីឡាករ​ចុង​ក្រោយ​របស់​ក្លឹប​ Real Madrid ដែល​បាន​ឈ្នះ​ពាន​នេះ​គឺ ខ្សែ​ប្រយុទ្ធ​បារាំង​កីឡាករ Karim Benzema ដែល​ឈ្នះ​ពាន​សម្រាប់​ឆ្នាំ២០២២។

ក្នុង​ចំណោម ១២ដង​ដែល​ក្លឹប Real Madrid ឈ្នះ​នោះ​គឺ​បាន​ពី ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo ចំនួន ៥ដង ចំណែក​​ ១២ដង​របស់​ Barcelona វិញ​គឺ​បាន​​ពី ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ Lionel Messi ចំនួន ៧ដង៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់