- 2022-10-18 10:32:32
- បាល់ទាត់
Benzema ជាកីឡាករបារាំង ឈ្នះពាន Ballon d'or ជាលើកដំបូងក្នុងរយៈពេល២៤ឆ្នាំចុងក្រោយ
- 2022-10-18 10:32:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Benzema ជាកីឡាករបារាំង ឈ្នះពាន Ballon d'or ជាលើកដំបូងក្នុងរយៈពេល២៤ឆ្នាំចុងក្រោយ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Karim Benzema ត្រូវបានប្រកាសគ្រងតំណែងជាម្ចាស់ពាន Ballon d'or នៅក្នុងឆ្នាំ២០២២ នៅក្នុងថ្ងៃនេះ។
ការឈ្នះពានដ៏ធំបំផុតក្នុងពិភពបាល់ទាត់នេះជាលើកទី១ហើយសម្រាប់ កីឡាករ Real Madrid រូបនេះ ហើយនេះក៏ជាលើកទី១ផងដែរ ដែលមានកីឡាករបារាំងឈ្នះពានមួយនេះក្នុងរយៈពេល២៤ឆ្នាំក្រោយ។
កាលពី២៤ឆ្នាំមុន គឺនៅឆ្នាំ១៩៩៨ លោក Zinedine Zidane ដែលកាលនោះលោកជាកីឡាករសញ្ជាតិបារាំង លេងឲ្យក្លឹប Juventus បានឈ្នះពាន Ballon d'or ក្នុងឆ្នាំនោះ។
ចាប់តាំងពីពាន Ballon d'or បង្កើតឡើងតាំងពីឆ្នាំ១៩៥៦ Benzema ជាកីឡាករបារាំងទី៥ ហើយដែលឈ្នះពានមួយរូបនេះ ដោយកីឡាករបារាំងដំបូងដែលឈ្នះពាននេះគឺ លោក Raymond Kopa (ឈ្នះនៅ ១៩៥៨) បន្ទាប់មកគឺ លោក Michel Platini (ឈ្នះនៅឆ្នាំ ១៩៨៣-១៩៨៦) ក្រោយមកគឺលោក Jean-Pierre Papin (ឈ្នះនៅឆ្នាំ១៩៩១) និងលោក Zidane នៅឆ្នាំ១៩៩៨។
ចំពោះជ័យជំនះក្នុងការឈ្នះពាន Ballon d'or ឆ្នាំ២០២២ នេះត្រូវបានសាទរពីគ្រប់មជ្ឍដ្ឋានបាល់ទាត់ព្រោះនៅក្នុងរដូវកាលឆ្នាំ២០២១/២២ កន្លងទៅនេះ Benzema បានបង្ហាញសមត្ថភាពល្អខ្លាំង និងសមបំផុតដោយជួយឲ្យ Real Madrid ឈ្នះពានធំៗដូចជា UEFA Champions League និង La Liga ជាដើម៕