• 2022-10-17 10:26:59
  • បាល់ទាត់

ភ្នាក់ងារ​៖ Pogba នឹង​ត្រលប់​មក​ជួយ​ Juventus វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ​

  • 2022-10-17 10:26:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Rafaela Pimenta ភ្នាក់ងារ​កីឡាករ​របស់​ ខ្សែបម្រើ​ Paul Pogba បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Tuttosport នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ Pogba នឹង​ត្រលប់​មក​ជួយ​ Juventus វិញ​នៅ​ក្នុង​ពេល​ឆាប់ៗ​ខណៈ​កីឡាករ​នេះ​បាន​សម្រាក​ព្យាបាល​របួស​ជង្គង់​ជិត​២ខែ​មក​ហើយ​។

លោក​ Pimenta បាន​និយាយ​ថា​៖" ទី​បំផុត​សុបិន្ត​ដ៏​អាក្រក់​បំផុត​បាន​បញ្ចប់​ហើយ​។ Pogba នឹង​ជា​មេ​ក្រុម​ចាត់​ Juventus វិញ​ជា​ថ្មី​នៅ​ក្នុង​ពេល​ឆាប់ៗ​ "។

តាំង​ផ្លាស់​មក​ Juventus នៅ​ក្នុង​រដូវកាល​នេះ​មក​ នេះ​ជាលើក​ទី​២ហើយ​ ដែល​ Pogba ត្រូវ​ការ​ព្យាបាល​យូរ​បែប​នេះ​ ដោយ​របួស​លើក​ទី​២​នេះ​ គេ​បាន​សម្រាក​ព្យាបាល​​ជិត​២ខែ​មក​ហើយ​ តាំង​ពី​ដើម​ខែ​កញ្ញា​ ឆ្នាំ​២០២២​មក​ ដោយ​រំពឹង​ថា​ នឹង​ត្រលប់​មក​វិញ​នៅ​ចុង​ខែ​នេះ​ រី​ឯ​​កាល​ពី​លើក​ទី​១វិញ​ កីឡាករ​ក៏​ត្រូវ​សម្រាក​ព្យាបាល​របួស​អស់​ជិត​២ខែ​ផង​ដែរ​ តាំង​ពី​ចុង​ខែ​កក្កដា​ ដល់​ពាក់​កណ្ដាល​ខែ​កញ្ញា​ ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​ ដោយ​កាល​នោះ​គឺ​របួស​សាច់​ដុំ​។

ខ្សែ​បម្រើ​បារាំង​រូប​នេះ​បាន​បញ្ចប់​កុងត្រា​ជា​មួយ​ Man Utd ហើយ​ក៏​ផ្លាស់​មក​កាន់​ Juventus វិញ​ក្នុង​លក្ខខណ្ខៈ​ Free Transfer ដោយ​ចុះ​កុងត្រា​រយៈពេល​៤ឆ្នាំ​ ចាប់​ពី​រដូវកាល​នេះ​តទៅ​។ មក​ទល់​នឹង​ពេល​នេះ​ គេ​មិន​ទាន់​ចូល​លេង​ម្ដង​ឡើយ​ឲ្យ​ Juventus ព្រោះ​តែ​មាន​របួស​ធំៗ​ដូច​ខាង​លើ​។

ទោះ​ជា​មិន​ទាន់​បាន​ចូល​លេង​ឲ្យ​ Juventus ក្ដី​ក៏​ប៉ុន្តែ​ Pogba ធ្លាប់​បាន​លើក​ឡើង​ថា​ គេ​មាន​អារម្មណ៍​សប្បាយ​ជាង​កាល​នៅ​លេង​ឲ្យ​ Man Utd ឆ្ងាយ​ ព្រោះ​គេ​ថា​គេ​មិន​ពេញ​ចិត្ត​នឹង​នៅ​ Man Utd កន្លង​ទៅ​នេះ​ទេ​ ដោយ​ចិត្ត​តែង​តែ​​ចង់មក​ Juventus រហូត​មក​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី