• 2022-10-13 02:26:59
  • បាល់ទាត់

Barcelona នឹង​​ធ្លាក់​ទៅ Europa League ប្រសិន​ករណី​នេះ​កើត​ឡើង

  • 2022-10-13 02:26:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Barcelona បាន​ប្រកួត​ស្មើ​គ្នា ៣-៣ ជាមួយ Inter Milan ក្នុង​ការ​ប្រកួត​ទី​៤​​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល C នៃ​ពាន​រង្វាន់ Champions League កាល​ពី​យប់​មិញ។

៣​គ្រាប់​របស់​ក្រុម​ម្ចាស់​ផ្ទះ Barcelona ធ្វើ​​បាន​ដោយ​​ខ្សែ​ប្រយុទ្ធ Ousmane Dembele និង Robert Lewandowski ២​គ្រាប់​ម្នាក់​​ឯង។ ស្រប​ពេល​ដែល​៣​គ្រាប់​របស់ Inter រក​បាន​ដោយ​កីឡាករ Nicolo Barella, Lautaro Martinez និង Gonsens។

តាម​រយៈ​លទ្ធផល​នេះ Inter បន្ត​ឈរ​លេខ​២​ក្នុង​ពូល ខណៈ Barca នៅ​លេខ​៣។ កាល​ពី​ជើង​ទី​មួយ​ដែល​លេង​កាល​ពី​ដើម​ខែ​តុលា​នេះ​ក្នុង​ទឹក​ដី​ប្រទេស​អ៊ីតាលី​ Inter បាន​យក​ឈ្នះ Barca ១-០។ ក្នុង​ករណី​ប្រកួត​ទី​៥​ប្រសិន​បើ Inter អាច​យក​ឈ្នះ Viktoria Plzen នោះ Barcelona នឹង​ត្រូវ​ធ្លាក់​ទៅ​លេង​ពាន Europa League ជា​លើក​ទី​ពីរ​រដូវ​កាល​ជាប់​គ្នា៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់