• 2022-10-12 10:46:58
  • ព័ត៌មាន

Ancelotti ផ្ដល់​ចម្លើយ​បាក់​ចង្កេះ ពេល​គេ​សួរ​ថា Mbappe មក​ Real អត់

  • 2022-10-12 10:46:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Carlo Ancelotti គ្រូ​បង្គោល​ក្លឹប Real Madridបដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​របស់​ខ្សែ​ប្រយុទ្ធ​បារាំង Kylian Mbappe ជាមួយ​នឹង​ក្លឹប​របស់​លោក។

Mbappe ត្រូវ​បាន​សារព័ត៌មាន​មួយ​ចុះ​ផ្សាយ​ថា មាន​បំណង​ចង់​ចេញ​ពី​ក្លឹប​យក្ស​បារាំង​ Paris Saint-Germain នៅ​ខែ​មករា​នេះ។

សារព័ត៌មាន Goal ចុះ​ផ្សាយ​ថា Real ធ្លាប់​ទាក់ទង​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​រូប​នេះ​ជា​ច្រើន​ដង​មក​ហើយ តែ​លើក​ចុង​ក្រោយ​សំណើ​របស់​ក្លឹប​អេស្ប៉ាញ​នេះ​ត្រូវ​បាន​ទាត់​ចោល​កាល​ពី​ខែ​ឧសភា។

ពាក់ព័ន្ធ​នឹង​រឿង​នេះ លោក Ancelotti បាន​លើកឡើង​ថា៖ «តើ​ Mbappe នឹង​មក​ Real នៅ​ខែ​មករា​អត់? សូម្បី​តែ​សំណួរ​បែប​នេះ​ក៏​លោក​ចង់​សួរ​ដែរ តែ​ខ្ញុំ​អត់​ឆ្លើយ។ ខ្ញុំ​អត់​ចាំ​បាច់​ឆ្លើយ​នឹង​សំណួរ​នេះ​ទេ»៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់